មនុស្ស៨នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការវាយប្រហារនៅក្រុងឡុងដ៍

យ៉ាងហោចណាស់មនុស្សចំនួន​៨នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការវាយប្រហារនៅជិតវិមានរដ្ឋសភារបស់អង់គ្លេស កាលពីថ្ងៃពុធ ដែលបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង២៩នាក់ផ្សេងទៀតរងរបួស។​

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមត្ថកិច្ចបានឆ្មក់ចូលផ្ទះពលរដ្ឋមួយចំនួន ដែលសង្ស័យក្រុមវាយប្រហារបានលាក់ខ្លួននៅ។​ មន្ត្រីនគរបាលនៅ Metropolitan ថ្លែងថា ពួកគេបានស្វែងរកអ្នកពាក់ព័ន្ធការវាយប្រហារនោះ បន្តទៀត ខណៈមនុស្ស៤នាក់ត្រូវបានឃាត់ខ្លួន។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

ទោះយ៉ាងណា នគរបាលបញ្ជាក់ថា ពួកគេមិនទាន់អាចបង្ហាញអត្តសញ្ញាណនិងព័ត៌មានលម្អិតផ្សេងៗទៀត ពាក់ករណីនេះទេ ព្រោះស្ថិតនៅក្នុងដំណើរការស៊ើបអង្កេត។​

ចំពោះការវាយប្រហារនោះ ពួកក្រុមភេរវកម្ម​រដ្ឋឥស្លាមបញ្ជាក់ថា សកម្មភាពនេះជា យុទ្ធនាការរបស់ក្រុមពួកគេ។​ ប៉ុន្តែមិនទាន់ទទួលបានសារគំរាមផ្សេងៗទៀតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ