វៀតណាមបង្កើនការ​ទិញយន្តហោះចម្បាំងពីរុស្ស៊ី

វៀតណាម​កំពុងតែស្វះស្វែងរកទិញយន្តហោះចម្បាំងបន្ថែមពីរុស្ស៊ី ខណៈប្រទេសផ្សេងៗនៅអាស៊ីក៏កំពុងពង្រីកសមត្ថភាពវិស័យការពារជាតិរបស់ពួកគេរៀងៗខ្លួនដែរ។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​Reuter បានឲ្យដឹងថា វៀតណាម​កំពុងតែទិញ យន្តហោះចម្បាំងបន្ថែម​​ពីរុស្ស៊ីប្រភេទSu-30 ទន្ទឹមនឹងនេះវៀតណាម​ក៏ទិញជើងទម្រការពារមីស៊ីលS-400ផងដែរ។​ របាយការណ៍ដែលចេញផ្សាយនេះ មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវទិញនោះទេ។

ចំណែកប្រទេសឥណ្ឌូនេស៊ីទាក់ទងយន្តហោះចម្បាំង និងសព្វាវុធផ្សេងទៀតពីរុស្ស៊ីក្នុងទឹកប្រាក់ប្រមាណ១,១៤ ប៊ីលានដុល្លារ។​

ក្រៅពីវៀតណាម និងឥណ្ឌូនេស៊ីគឺ ឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀតជាសម្ព័ន្ធមិត្តរបស់អាមេរិក​ក៏ជាប់ពាក់ព័ន្ធក្នុងការទិញលក់អាវុធជាមួយរុស្ស៊ីនេះដែរក្នុងតម្លៃទឹកប្រាក់ប្រមាណ​៦ប៊ីលានដុល្លារ។​

សហរដ្ឋអាមេរិក​និងសម្ព័ន្ធមិត្តដែលមានឥទ្ធិពលកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀតលើប្រទេសរុស្ស៊ី។​

នៅក្នុងច្បាប់អាមេរិកដែលលោកដូណល ត្រាំ ចុះហត្ថលេខាកាលពីខែសីហាឆ្នាំ២០១៧ បានដាក់ទណ្ឌកម្មលើរុស្ស៊ីករណី ចោទថា រុស្ស៊ីឈ្លានពានយកដែនដីគ្រីមៀរពីប្រទេសអ៊ុយក្រែន ការចូលរួមសង្គ្រាមស៊ីវិលនៅស៊ីរី និង ការជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់អាមេរិកកាលពីចុងឆ្នាំ២០១៦។​

អ្នកជំនាញរបស់អាមេរិកអះអាងថា សម្ព័ន្ធមិត្តដែលបានទិញអាវុធ ឬសម្ភារសិកផ្សេងៗទៀតពីរុស្ស៊ីក៏ប្រឈមមុខនឹងទណ្ឌកម្មផ្សេងៗដែរ។​

បណ្តាប្រទេសមួយចំនួននៅអាស៊ីខំប្រឹងប្រែងពង្រឹងសមត្ថភាពផ្នែកការពាររបស់ខ្លួននេះ ធ្វើឡើងស្របពេលដែលចិនជាប្រទេសដែលមានឥទ្ធិពល និងកំពុងមានជម្លោះជាមួយជាមួយប្រទេសជិតខាងខ្លួននោះ ក៏កំពុងពង្រីកអាវុធរបស់ខ្លួនដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះគឺចិនជាប្រទេសដែលចំណាយលុយច្រើនជាងគេនៅលើពិភពលោកលើវិស័យយោធា។​

ចំណែកតៃវ៉ាន់ជាដែនដីមួយដែលចិន ត្រៀមវាយយកមកគ្រប់គ្រងវិញនោះក៏បានបង្កើនអាវុធរបស់ខ្លួនដែរ។​

វៀតណាម​ជាប្រទេសដែលមានការប្រឈមមុខខ្លាំងជាមួយចិនលើជម្លោះសមុទ្រចិនខាងត្បូង ដែលកើតមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅដែនសមុទ្រ រហូតដល់វៀតណាម​បញ្ចប់ដំណើរការបូមយកប្រេងដោយសារការគំរាមកំហែងពីប្រទេសចិន។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ