ឌូទើតេ ចង់រឹតបបន្តឹងសន្តិសុខនៅភាគខាងត្បូងដូចមេដឹកនាំផ្តាច់ការ ម៉ាកូស

ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌីទើតេ ថ្លែងនៅថ្ងៃពុធនេះថា លោកចង់រឹតបន្តឹងដាក់ភាគខាងត្បូងឲ្យស្ថិតនៅក្រោមច្បាប់យោធា មួយឆ្នាំដើម្បីពង្រឹងសន្តិសុខ ដែលលោក​ប្តេជ្ញាអនុវត្តន៍ស្រដៀងអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនលោក​ Ferdinand Marcos។​

លោក​ Ferdinand Marcos ជាមេដឹកនាំផ្តាច់ការមួយរបស់ហ្វីលីពីន ត្រូវបានប្រវត្តិសាស្ត្រពិភពលោក​កត់ត្រា ហើយលោកបានស្លាប់នៅឆ្នាំ១៩៨៩។​

វីឌីអូ ផ្សព្វផ្សាយតាម ប្រព័ន្ធអ៊ិនធើណែតរបស់រដ្ឋាភិបាល​ លោក ឌូទើតេថ្លែងថា បើសិនជាអាចអនុវត្តន៍ច្បាប់សឹកបានមួយឆ្នាំ​ឬ លើសពីមួយខែលោកសប្បាយចិត្ត។​

ប្រធានាធិបតីហ្វីលីពីន លោក​ឌូទើតេ បានប្រកាសដាក់ចេញច្បាប់សឹក កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីគ្រប់គ្រងភាគខាងត្បូង នៅកោះមីនដាណាវ ដែលប្រជាពលរដ្ឋ​ប្រមាណ២០លាននាក់ស្មើនឹង១ភាគ៣នៃប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការប្រកាសដាក់ច្បាប់នេះឡើងបន្ទាប់ពី មានការប៉ះទង្គិចបន្តបន្ទាប់រវាងកម្លាំងរដ្ឋនិង ពួកបះបោរពាក់ព័ន្ធក្រុមIS ហើយសម្លាប់មនុស្សបានសម្លាប់មនុស្សនៅតាមក្រុងសំខាន់ៗ។​

លោក ឌូទើតេបញ្ជាក់ថា លោក​នឹងកែសម្រួល​ឲ្យច្បាប់សឹកអាចអនុវត្តន៍បាន​៦០ថ្ងៃ ខណៈនៅក្នុងប្រទេសនេះ រដ្ឋធម្មនុញ្ញចែងរឹតត្បិតមិនឲ្យមានការប្រើប្រាស់ច្បាប់សឹកទេ។ ប្រធានាធិបតីរូបនេះ បញ្ជាក់ថា ហ្វីលីពីនត្រូវការសព្វាវុធទំនើបៗច្រើនទៀត ដើម្បីទប់ទល់ជាមួយក្រុមISនៅភាគខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ