រអិលបាក់ដីសង្កត់ភូមិនៅចិន មនុស្សប្រហែល១០០នាក់កប់នៅក្រោមដី

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ AFP បាន​ផ្សាយ​ថា មនុស្ស​ប្រហែល ១០០​នាក់ ត្រូវ​បាន​គេ​បារម្ភ​ថា កប់​នៅ​ក្រោម​ដី បន្ទាប់​ពី​ដី​រអិល​បាក់ និង​បាន​វាយ​ប្រហារ​លើ​ភូមិ​របស់​ពួកគេ ស្ថិត​នៅ​ខេត្ត​ស៊ីឈួន ភាគ​ពាយព្យ​ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​អាជ្ញាធរ​ចិន​កំពុង​តែ​ចាប់​ផ្ដើម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ។

អាជ្ញាធរ​ចិន បាន​ប្រាប់​ទៅ​សារព័ត៌មាន​អន្តរជាតិ​ថា ផ្ទះ​សម្បែង​ប្រហែល ៤០​គ្រួសារនៅ​ភូមិ​ស៊ិនម៉ូ ត្រូវ​បាន​ដី​រអិល​ធ្លាក់​ពី​ភ្នំ​សង្កត់​លើ និង​បាន​បិទ​ទឹក​ស្ទឹង​ប្រវែង ២​គីឡូម៉ែត្រ។

អាជ្ញាធរ​ចិន​ប្រកាស​ថា ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ កំពុង​ដំណើរការ​ទៅ ដោយ​ថា ទំហំ​នៃ​ដី​រអិល​បាក់​នោះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

ដី​រអិល​បាក់ តែង​តែ​បង្ក​ជា​គ្រោះ​ថ្នាក់​ជាញឹក​ញយ​នៅ​តំបន់​​ភ្នំ​ជន​បទ​នៅ​ក្នុង​ប្រទេស​ចិន ជាពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ។

យ៉ាង​ហោច​ណាស់​មនុស្ស ១២​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ខែ​មករា នៅ​ពេល​ដី​រអិល​បាក់​សង្កត់​លើ​សណ្ឋាគារ​មួយ នៅ​ភាគ​កណ្ដាល​ខេត្ត​ហឺប៉ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ