ខ្មែរកម្ពុជាក្រោមរំលឹកខួបនៃការបាត់បង់ទឹកដីទៅវៀតណាម

​សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជា​ព្រះ​រាជ​តំណាង​របស់​ព្រះ​មហាក្សត្រ ក្នុងពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ (រូបភាពពី Facebook)

សហគមន៍​ខ្មែរ​កម្ពុជាក្រោម​ នៅ​ព្រឹក​ថ្ងៃ​នេះ កំពុង​រំលឹក​ខួប​នៃ​ការ​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​ថ្ងៃ​០៤ មិថុនា នៅ​ឯ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា ទៅ​តាម​ការ​គ្រោង​ទុក​របស់​ពួកគេ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន សហគមន៍​ខ្មែរ​កម្ពុជាក្រោម បាន​ឲ្យ​ដឹង​ថា ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព ​សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជា​ព្រះ​រាជ​តំណាង​របស់​ព្រះ​មហាក្សត្រ។

បើ​តាម​កម្មវិធី សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ជួប​ជុំ​គ្នា​រៀបចំ​ពិធី​តាម​បែប​សាសនា ដើម្បី​ចង​ចាំ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម ដែល​ត្រូវ​បាន​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

សាលា​រាជ​ធានី​ភ្នំពេញ កាល​ពី​ដើម​សប្ដាហ៍​នេះ បាន​សម្រេច​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​រៀបចំ​ពិធី ប៉ុន្តែមិន​អនុញ្ញាត​ឲ្យ​ពួកគេ​ដង្ហែ​ញ្ញត្តិ​យកទៅ​កាន់​រដ្ឋ​សភា​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ