អតីតប្រធានសភាអឺរ៉ុបថា ត្រាំ ពូទី និងអឺដូហ្គេនធ្វើខ្លួនដូច “ជនផ្ដាច់ការ”

មេដឹកនាំ​នយោបាយ​អាល្លឺម៉ង់ លើក​ឡើង​ថា សហគមន៍​អឺរ៉ុប ត្រូវ​តែ​ខ្លាំង​ជាង​មុន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អាមេរិក រុស្ស៊ី និង​តួកគី។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​ដូច្នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​លោក Martin Schulz អតីត​ប្រធាន​សភា​អឺរ៉ុប ហើយ​បច្ចុប្បន្ន​នេះជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​សង្គម។ លោក Martin បាន​លើក​ឡើង​ដូច្នេះ​នៅ​សុន្ទរកថា​របស់​លោក ដែល​ផ្សាយ​នៅ​ថ្ងៃ​នេះ។

លោក​លើក​ឡើង​ថា ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន និង​ប្រធានាធិបតី​តួកគី លោក តាយីប អឺដូហ្គេន បាន​ធ្វើ​ខ្លួន​ដូច “មេដឹកនាំ​ផ្ដាច់​ការ”។

អធិការ​បតី​អាល្លឺម៉ង់ អ្នកស្រី អ៊ែនជឺឡា មឺកែល គ្រោង​នឹង​ទទួល​ស្វាគមន៍​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទាំង ២០ ឬ​ហៅ​កាត់​ថា G20 នៅ​ឯ​ទីក្រុង​ហាំប៊ឺក នៅ​ថ្ងៃ​ទី​៧ ដល់​ទី​៨ ខែ​កក្កដា​ខាង​មុខ ដែល​នៅ​ពេល​នោះ លោក ត្រាំ បាន​ប្ដេជ្ញា​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ