រញ្ជួយដីនៅអ៊ីតាលីស្លាប់មនុស្សអស់២១នាក់

(រូបភាពពី BBC)

រញ្ជួយដីនៅក្នុងប្រទេសអ៊ីតាលីកម្លាំង៦,២រិច្ឆទ័រនៅថ្ងៃពុធនេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច២១នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត ជាប់នៅក្នុងអាគារបាក់សង្កត់។

មន្ត្រីបាននិយាយថា កម្លាំងរញ្ជួយដីបានវាយប្រហារផ្ទៃដីពាក់កណ្តាលទីក្រុង Amatrice ជាក្រុងដែលមានមនុស្សច្រើនស្ថិតនៅក្នុងខេត្ត Rieti។ សមត្ថកិច្ចរាយការណ៍ថា គ្រួសារខ្លះស្លាប់ទាំងអស់ ហើយផ្ទះរបស់ពួកគេខូចខាត។ នេះបើតាមសារព័ត៌មាន BBC។

ការរញ្ជួយដីចាប់ផ្តើមនៅកាលពី៣:៣៦នាទីជិតភ្លឺ។ ការរញ្ជួយនេះមានចម្ងាយប្រមាណ១០០គឺឡូម៉ែត្រ ភាគឦសាននៃទីក្រុងរ៉ូម។ ការរញ្ជួយនេះញ័រក្នុងជម្រៅ១០គីឡូម៉ែត្រ។ អាគារជាច្រើនក្នុងទីក្រុងបានបាក់រលំនៅក្នុងរយៈពេល២០នាទីនៃការញ័រដំបូង។

មន្ត្រីបាននិយាយថាចំនួនអ្នកស្លាប់និងរងរបួសអាចនឹងកើនឡើង។ ប្រធាននាយកដ្ឋានការពារជនស៊ីវិលបានប្រៀបធៀបករណីរញ្ជួយនេះថាមានលក្ខណៈប្រហាក់ប្រហែលការរញ្ជួយកាលពីខែមេសាឆ្នាំ២០០៩នៅទីក្រុង Aquila បានបណ្តាលឲ្យមានអ្នកស្លាប់៣០៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ