បាញ់​រះ​នៅ​វ៉ាស៊ីនតោន​សម្លាប់​មនុស្ស​៣​នាក់ របួស​២​នាក់

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍ថា សមត្ថកិច្ចអាមេរិកកំពុងស្វែងរកបុរសម្នាក់ បន្ទាប់ពីខ្មាន់កាំភ្លើងរូបនោះ បានសម្លាប់មនុស្សយ៉ាងតិច ៣នាក់ ហើយបាញ់មនុស្ស ២នាក់ទៀតឲ្យរងរបួស ល្ងាចថ្ងៃសុក្រ ឬត្រូវនឹងព្រឹកថ្ងៃសៅរ៍នៅកម្ពុជា អំឡុងការបាញ់រះទៅលើផ្សារមួយកន្លែង នៅរដ្ឋវ៉ាស៊ីនតោន។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីអ្នកនាំពាក្យប៉ូលិសអាមេរិក លោក Mark Francis ចុះផ្សាយថា មានជនសង្ស័យម្នាក់យ៉ាងតិច នៅក្នុងហេតុការណ៍បាញ់ប្រហារទៅលើផ្សារមួយ នៅសង្កាត់ Burlington ដែលមានរូបរាងជាបុរសនិយាយភាសាអេស្ប៉ាញ់។

លោក Francis បានប្រាប់អ្នកកាសែតថា ស្ត្រី ៣នាក់ ត្រូវបានគេសម្លាប់ ហើយបុរស ២នាក់ បានរងរបួសធ្ងន់ធ្ងរ ក្នុងនោះ ជនរងគ្រោះម្នាក់ កំពុងប្រឈមនឹងរបួសធ្ងន់ធ្ងរ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ