អ្នក​ជំនាញ​រក​ឃើញ​សត្វ​ស្លាប​៤០​ប្រភេទ​នៅ​តំបន់​អភិរក្ស​បឹងព្រែកល្ពៅ​ក្នុង​ខេត្ត​តាកែវ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨​ ម៉ោង 2:07 PM | បរិស្ថាន | 0 | 1555

ក្រសួង​បរិស្ថាន​បាន​អះ​អាង​ថា អ្នក​ជំនាញ​អភិរក្ស​សត្វ​​ព្រៃ បាន​រក​ឃើញ​សត្វ​ស្លាប​ចំនួន ៤០​ប្រភេទ កំពុង​រស់​នៅ​ក្នុង​តំបន់​ការពារ​ស្ថិត​ក្នុង​ខេត្ត​តាកែវ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​បរិស្ថាន​បាន​រៀបរាប់​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ក្នុង​ខេត្ត​តាកែវ និង​មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​ចុះ​ទៅ​សិក្សា​សអំពី​សត្វ​ស្លាប​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ ហើយ​បាន​រក​ឃើញ​ ៣៣១៤​ក្បាល នៅ​ក្នុង​ចំណោម​សត្វ​ស្លាប ៤០​ប្រភេទ​ផ្សេង​គ្នា។

បើ​តាម​ក្រសួងបរិស្ថាន សត្វ​ស្លាប​ទាំង​នោះ រួម​មាន ពពិចខ្មៅចុងខ្នងស កុកក្រោងតូច-មធ្យម ចាបដង្កូវចិញ្ចើមស និងអន្ទេបខ្មៅជាដើម។

តំបន់​បឹងព្រែកល្ពៅ​ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កោះអណ្ដែត ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​អភិរក្ស​កាល​ពី​ឆ្នាំ​២០១៦ ដោយ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ ៨៣០៥​ហិកតា៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required