នាយទាហាន៤រូបត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងកងទ័ព

នាយទាហាន​ចំនួន ៤រូប ត្រូវបាន​​ព្រះមហាក្សត្រ សម្រេច​តែងតាំងមុខងារ​ជាអគ្គមេបញ្ជាការ​រងនៃកងយោធ​ពល​ខេមរភូមិន្ទ។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៣ ខែ មីនា ដែលមានហត្ថលេខាប្រមុខស្ដីទីលោក សាយ ឈុំ បានត្រាស់​បង្គាប់តែងតាំងមុខងារនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ៤រូប ជាអគ្គមេបញ្ជាការរងនៃ កងយោធ​ពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។

តាមព្រះរាជក្រឹត្យដដែលនាយទាហាន ៤រូបដែលត្រូវបានតែងតាំងនោះមាន នាយឧត្តមសេនីយ៍ សឹង សំណាង នាយឧត្ដមនារី ទៀ វិញ ឧត្តមសេនីយ៍ឯក វង្ស វាសនា និង លោក ឧត្ដមសេនីយ៍ឯក ណុប រតនា។

ក្នុងព្រះរាជក្រឹត្យដដែលនោះក៏ត្រាស់បង្គាប់ឲ្យលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបន្ទុកក្នុងការអនុវត្តព្រះ​រាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ