កូរ៉េ​ខាង​ជើងប្រារព្ធ​ពិធី​រំលឹក​ខួប​កង​ទ័ព​ជាមួយ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត

សេចក្ដី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​មាន​គ្រាប់​នុយក្លេអ៊ែរ នៅ​ថ្ងៃ​នេះ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​កង​ទ័ព ដោយ​មាន​សម​យុទ្ធ​បាញ់​គ្រាប់​ពិត ខណៈ​ដែល​ក្រុង​សេអ៊ូលបាន​ប្រកាស​អំពី​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​រួម​គ្នា​ជាមួយ​នាវា​ដឹក​យន្តហោះ​អាមេរិក នៅ​តំបន់​​កំពុង​តែ​ឡើង​កម្ដៅ។ នេះ​ដោយ​យោង​តាមការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្ដី​មន្ទិល​សង្ស័យ​បាន​កើន​ឡើង​ខ្ពស់​ថា ក្រុង​ព្យុងយ៉ាង​អាច​នឹង​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី​៦​ ឬ​គ្រាប់​បាញ់​គ្រាប់​មីស៊ីល ដើម្បី​ជា​ការ​រំលឹក​ខួប ៨៥​ឆ្នាំ នៃ​កំណើត​កង​ទ័ព​របស់​ខ្លួន។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា គ្មាន​ទេ​ការ​សាក​ល្បង ឬ​ការ​បាញ់​គ្រាប់​មីស៊ីល​នោះ ដែល​ជា​ទូទៅ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក ប៉ុន្តែ គ្មាន​ដំណើរ​វិវត្តន៍​បែប​នោះ ត្រូវ​បាន​គេ​ចាប់​បាន​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុនហាប់ បាន​ដក​ស្រង់​សម្ដី​ប្រភព​រដ្ឋាភិបាល​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​និយាយ​ថា ក្រុង​ព្យុងយ៉ាង​បាន​ប្រារព្ធ​ខួប​នេះ ជាមួយ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដ៏​ធំ​មិន​ធ្លាប់​មាន ដែល​ធ្វើ​ឡើង​នៅ​ភាគ​ខាង​កើត​ទីក្រុង​វ៉ុនសាន ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ