អូបាម៉ា​ថា លោក​ត្រៀម​ខ្លួន​បណ្ដុះ​បណ្ដាល​មេដឹកនាំ​ថ្មី​ក្រោយ​ចាក​ចេញ​ពី​សេតវិមាន

អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​វិល​ត្រឡប់​ទៅ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ឡើង​វិញ​នៅ​ថ្ងៃ​នេះ ដោយ​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា​នឹង​ចំណាយ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក ក្នុង​ការ​ជួយ​រៀបចំ​ភាព​ជា​អ្នក​ដឹកនាំ​ដល់​អ្នក​ជំនាន់​ក្រោយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

៣​ខែ​ក្រោយចាក​ចេញ​ពី​តំណែង លោក អូបាម៉ា បានចាក​ចេញ​ពី​គេហដ្ឋាន​ដ៏​ស្ងប់​ស្ងាត់​របស់​លោក​នៅ​ទីក្រុង​ឈីកាហ្កូ និង​បាន​ថ្លែងទៅ​កាន់​ទស្សនិក​ជន​ជា​សិស្ស​វិទ្យាល័យ និង​និស្សិត​មហាវិទ្យាល័យ​ជាង ៤០០​នាក់ នៅ​ឯ​សាកល​វិទ្យាល័យ​ឈីកាហ្កូ។

ទស្សនិក​ជន​បាន​ក្រោក​ឈរ​ស្វាគមន៍​លោក ខណៈ​ដែល​លោក​ដើរ​ឡើង​ទៅ​លើ​ឆាក​អម​ទៅ​ដោយ​សិស្ស​និស្សិត ៦​នាក់ សម្រាប់​ពិភាក្សា​អំពី​តម្រូវការ​សម្រាប់​ការ​ចូល​រួម​កាន់​តែ​ទូលំ​ទូលាយ​របស់​សង្គម​ស៊ីវិល នៅ​ក្នុង​ចំណោម​ប្រជាជន​ក្មេងៗ។

អតីត​ប្រធានាធិបតី​វ័យ ៥៥​ឆ្នាំ​រូប​នេះ ដែល​បាន​បញ្ចប់​ការ​កាន់​តំណែង​សេតវិមាន ២​អាណត្តិ​កាល​ពី​ខែ​មករា​នោះ បាន​និយាយ​ថា លោក​មាន​គំនិត​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​អំពី​អនាគត។

លោក​បន្ត​ថា រឿង​សំខាន់​ដែល​លោក​អាច​ធ្វើ​បាន​នោះ គឺ​ជួយ​តាម​វិធី​ណា​មួយ ដើម្បី​រៀបចំ​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​ជំនាន់​ក្រោយ សម្រាប់​ការ​ផ្លាស់​ប្ដូរ​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ