អង់គ្លេសព្រមានអាមេរិកករណីផ្សព្វផ្សាយភស្តុតាងវាយប្រហារនៅ ​Manchester

ថ្នាក់ដឹកនាំអង់គ្លេស បានសម្តែងការខឹងសម្បារចំពោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលបានដាក់បង្ហាញរូបភាព ជាភស្តុតាងកំពុងស្ថិតនៅក្រោមការងារស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ករណីវាយប្រហារនៅ Manchester Arena កាលពីថ្ងៃចន្ទ។

កាលពីយប់ថ្ងៃចន្ទ មានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែក នៅកន្លែងប្រគំតន្ត្រីមួយនៅក្នុងទីក្រុង Manchester របស់អង់គ្លេស ហើយបានបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និង ៦៤នាក់រងរបួស។​ ពេលនេះសមត្ថកិច្ចកំពុងតែស៊ើបលើភស្តុតាងនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធផ្សេងក្នុងការវាយប្រហារនោះ និង ប៉ុនប៉ងវាយប្រហារនៅកន្លែងផ្សេងៗទៀត។​

ទោះយ៉ាងណាថ្នាក់ដឹកនាំ​ អង់គ្លេស​បានផ្ទុះកំហឹងបន្ទាប់ពីភស្តុតាង ដែល​សមត្ថកិច្ចកំពុងស៊ើបត្រូវបានសារព័ត៌មានអាមេរិក New York Times យកទៅចុះផ្សាយ នាំឲ្យប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត។​ រហូតដល់ថ្ងៃព្រហស្បតិ៍នេះ បុរស៦នាក់ និង ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនសង្ស័យពាក់ព័ន្ធការវាយប្រហារនោះ។​

លោកស្រីធាសា មេ នាយករដ្ឋមន្ត្រីអង់គ្លេសថ្លែងថា លោកស្រី នឹងលើកយកបញ្ហាធ្វើឲ្យលេចធ្លាយភស្តុតាងការវាយប្រហារនេះ ទៅជជែកជាមួយលោកត្រាំនៅពេលប្រជុំកំពូលជាមួយអង្គការណាតូ។​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់របស់អង់គ្លេសលោកស្រី Amber Rudd ថ្លែងថាលោកស្រី ខឹងខ្លាំងចំពោះការធ្វើឲ្យលេចធ្លាយភស្តុតាងទាំងនេះ ហើយលោកស្រីព្រមានមិនត្រូវឲ្យមានករណីបែបនេះកើតឡើងម្តងទៀតនោះទេ។​

ក្រោយការវាយប្រហារកាលពីថ្ងៃចន្ទនោះ អង់គ្លេសកំពុងតែបន្ថែមកម្លាំងការពារនៅតំបន់សំខាន់ៗ ព្រោះមានដំណឹងពីគម្រោងនៃការវាយប្រហារនៅតាមគោលដៅមួយចំនួនទៀតដែលរៀបចំដោយពួកភេរវករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ