សមយុទ្ធនៅតៃវ៉ាន់រៀនរបៀបទប់ទល់ការឈ្លានពានពីចិន

តៃវ៉ាន់រៀបចំធ្វើសមយុទ្ធដោយរៀនពីវិធីសាស្ត្រក្នុងការត្រៀមទប់ទល់ជាមួយចិនករណីមានការឈ្លានពានកើតឡើង ដោយឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ជាមួយរដ្ឋអំណាចទីក្រុងប៉េកាំង។​

តៃវ៉ាន់ធ្វើសមយុទ្ធនៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងវិធីសាស្ត្រចំនួន៥ ក្នុងនោះមានវិធីសាស្ត្រមួយគឺការឈ្លានពានរបស់រដ្ឋអំណាចទីក្រុងប៉េកាំង។​ នេះគឺជាសមយុទ្ធប្រចាំឆ្នាំធំបំផុតរបស់តៃវ៉ាន់ ដែលប្រឈមមុខជាមួយចិន។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

សមយុទ្ធនោះបានធ្វើឡើងនៅកោះ​ Penghu ជាកន្លែងបែងចែកផ្លូវចន្លោះដែនដីតៃវ៉ាន់ និង ដែនដីដែលគ្រប់គ្រងដោយរដ្ឋអំណាចទីក្រុងប៉េកាំង។​

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ថ្លែងថា ការគំរាមកំហែងពីចិន នៅតែជាផ្នែកមួយនៃការព្រួយបារម្ភដែលតៃវ៉ាន់ត្រូវត្រៀមការពារខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ