គណបក្សតែពីរគត់ឈ្នះអាសនៈឃុំសង្កាត់នៅកំពង់ឆ្នាំង

គ.ជ.ប. បាន​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ឈ្នះបានអាសនៈ​ភាគ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចេញ​ដោយ​ គ.ជ.ប. នៅ​ថ្ងៃ​នេះ បង្ហាញ​ថា គណបក្ស​​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​សរុប ២៥២ នៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​ឈ្នះ​បាន​តំណែង​ជា​មេ​ឃុំ​ឬ​ចៅ​សង្កាត់ ៦២ តំណែង​ជា​ជំទប់​ទី​១​ចំនួន ៦២ ជំទប់​ទី​២ចំនួន ៨ និង​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​សរុប ១២០។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ឈ្នះ​អាសនៈ​សរុប ១៧០ ដោយ​ឈ្នះ​បាន​តំណែង​ជា​មេ​ឃុំ​ចំនួន ៨ ជំទប់​ទី​១​ចំនួន ៨ ជំទប់​ទី​២​ចំនួន ៦២ និង​តំណែង​ជា​សមាជិក​សរុប ៩២។

លទ្ធផល​ផ្លូវការ​នេះ បង្ហាញ​ថា គណបក្ស​​កាន់​អំណាច​​ទទួល​បាន​សំឡេង​គាំ​ទ្រ​ជាង ១៤​ម៉ឺន ៣​ពាន់​សំឡេង ខណៈ​ដែល​បក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​គាំ​ទ្រ​ជាង ១០​ម៉ឺន ១​ពាន់​សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ