គ.ជ.ប. រកឃើញសន្លឹកឆ្នោតជាង១៣ម៉ឺនសន្លឹកជាសន្លឹកឆ្នោតមិនបានការ

សន្លឹក​ឆ្នោត​ដល់​ទៅ​ជាង ១៣​ម៉ឺន​សន្លឹក ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ថ្មីៗ​នេះ។

ក្នុង​សេចក្ដី​ព្រាង​នៃ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត​អាណត្តិ​ទី​៤ ដែល​ចែក​ចាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក រ៉ុង ឈុន សមាជិក​មួយ​រូប​របស់ គ.ជ.ប. កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ បាន​បង្ហាញ​ថា ពលរដ្ឋ​ដល់​ទៅ​ជាង ៧​លាន ១០​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​ជាង ៩០​ភាគរយ បាន​ចេញ​ទៅ​បោះ​ឆ្នោត នៅ​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៧​លាន ៨៦​ម៉ឺន​នាក់។

នៅ​ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ទាំង​នោះ សន្លឹក​ឆ្នោត​បាន​ការ​មាន​ចំនួន​ជាង ៦​លាន ៩៧​ម៉ឺន​សន្លឹក ខណៈ​ដែល​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​ជាង ១៣​ម៉ឺន ៣​ពាន់​សន្លឹក។

សន្លឹក​ឆ្នោត​មិន​បាន​ការ ត្រូវ​បាន​ គ.ជ.ប. កំណត់​ថា ជា​សន្លឹក​ឆ្នោត​ដែល​ត្រូវ​បាន​ពលរដ្ឋ​គូស​មិន​ត្រឹម​ត្រូវ​ទៅ​តាម​សេចក្ដី​ណែនាំ​របស់ គ.ជ.ប.៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ