គណបក្សបីឈ្នះអាសនៈឃុំសង្កាត់នៅបន្ទាយមានជ័យ

នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ លទ្ធផល​ផ្លូវការ​បង្ហាញ​ថា គណបក្ស​ចំនួន ៣ បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នា​ពេល​ថ្មីៗ​នេះ នាំ​មុខ​ដោយ​បក្ស​កាន់​អំណាច។

លទ្ធផល​ផ្លូវការ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​សរុប ២៨៦ ដោយ​បាន​តំណែង​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់ ៥៤ តំណែង​ជំទប់​ទី​១​ចំនួន ៤៣ ជំទប់​ទី​២​ចំនួន ១១ និង​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា ១៧៨។

គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន ២១១​អាសនៈ ដោយ​ទទួល​បាន​តំណែង​ជា​មេ​ឃុំ​ឬ​ចៅ​សង្កាត់ ១០ ជំទប់​ទី​១ចំនួន ២១ ជំទប់​ទី​២​ចំនួន ៤៣ និង​សមាជិក​ក្រុម​ប្រឹក្សា​សរុប ១៣៧។

ចុង​ក្រោយ​គេ​គឺ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ឈ្នះ​បាន​អាសនៈ ១៨ ដោយ​ទទួល​បាន​តំណែង​ជា​មេ​ឃុំ​មួយ ជំទប់​ទី​១​ចំនួន ១ ជំទប់​ទី​២​ចំនួន ១១ និង​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន ៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ