ចិន​ព្រមាន​ទៅ​ឥណ្ឌា​ឲ្យ​ដក​កង​ទ័ពចេញ​ពី​តំបន់​មាន​ជម្លោះ

ប្រទេស​ចិន កាល​ពី​ថ្ងៃម្សិល​មិញ​នេះ បាន​ព្រមាន​ទៅ​ឥណ្ឌា ឲ្យ​ដក​កង​ទ័ព​របស់​ខ្លួន​ទាំង​អស់ ចេញ​ពី​ដែន​ដី​របស់​ខ្លួន ដោយ​ក្រុង​ប៉េកាំង​ថា នឹង​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន​យ៉ាង​ពិត​ប្រាកដ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិនហួ។

ទីភ្នាក់ងារព័ត៌មាន​ បាន​ចុះផ្សាយកាលពីម្សិលមិញ​ថា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិប្រទេសចិន បានអំពាវនាវនៅ​ក្នុង​សន្និសីទ​សារព័ត៌មានមួយ ឲ្យឥណ្ឌាដកថយ និងកែប្រែកំហុសឆ្គងរបស់ខ្លួន ដោយថា ដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់ព្រំដែន។

ស៊ិនហួរ​បាន​បញ្ជាក់ថា កាលពីពាក់កណ្តាលខែមិថុនា ក្នុងឆ្នាំ២០១៧ កងទ័ពឥណ្ឌាបានចូលទៅក្នុងទឹកដីចិន ក្នុងគោលបំណង​រាំងស្ទះ​ដល់​ការ​ស្ថាបនា​ផ្លូវ​នៅតំបន់ដុងឡាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ