អគ្គស្នងការនគរបាលឲ្យប្រើវិធានការបន្សាបឥទ្ធិពលអ្នកមាននិន្នាការប្រឆាំង

អគ្គស្នងការនគរបាលជាតិ រំឭកមន្ត្រីជំនាញ ឲ្យបន្តអនុវត្តន៍វិធានការ បន្សាបឥទ្ធិពលលើអ្នករិះគន់ មានក្រុមអង្គកា​រស​ង្គមស៊ីវិ​ល និងអ្នកប្រើប្រាស់បណ្តាញសង្គម ដោយថា ដើម្បីរក្សាស្ថេរភាពសង្គម និ​​​ង​ពង្រឹ​ងផ្ទៃក្នុងជាតិ។

របាយការណ៍ប្រជុំប្រចាំឆមាស ​វាយតម្លៃស​ភា​ព​កា​​​​​រណ៍ សន្តិសុខ កាលពីម្សិលមិញ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ៦ខែកន្លងទៅកម្ពុជានៅតែរក្សាបាននូវសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ទប់ស្កាត់និងបញ្ចៀសបាននូវអំពើភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និ​ងបា​នទប់ស្កាត់ អ្នកប្រើប្រាស់បណ្តា​ញសង្គមមួយចំនួនចោទប្រកាន់រដ្ឋាភិបាលដែលរបាយការណ៍​សរសេរថា«​ជាពួកអមិត្ត»​។

របាយការណ៍ដដែលលើកឡើងទៀតថា សម្រាប់ការងារសន្តិសុខ នៅឆមាសទី២ មន្ត្រីជំនាញគ្រ​ប់នា​យក​ដ្ឋា​ន រួមទាំងស្នងការនរគបាលរាជធានី ខេត្ត« ត្រូវពង្រឹងវិធានការជំនាញគ្រប់គ្រង និងក្តាប់ព័ត៌​មាន គ្រប់​ស​មា​​​ស​ភាពនៃអង្គការសង្គមស៊ីវិល ពិសេសក្រុមដែល​មាននិន្នាការប្រឆាំ​ង(ទាំងក្នុង​និងក្រៅ​ប្រទេស) សំដៅ​​​រកឲ្យឃើញ និងចាត់វិធានការបន្សាបឥទ្ធិពល ឬលុបនូវឧបា​យកលញុះញ​ង់បំបែកបំបាក់​សាមគ្គីភា​ពប្រជាជាតិ ការប៉ុនប៉ងបង្កអស្ថេរភាពសង្គម និងបង្កើតឲ្យមានភា​ពច្របូកច្រ​បល់​ផ្នែ​កន​យោបាយ​គ្រប់​រូបភាព»។

របាយការណ៍បន្តទៀតថា «លើកកម្ពស់គុណភាពការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបបំពុលបរិយាកាសសន្តិសុខ។ ត្រូវជំរុញការគ្រប់គ្រងមុខសញ្ញាគោលដៅដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ដើម្បីមានវិធានការបង្កាទប់ស្កាត់ក្នុងករណីចាំបាច់»។

យ៉ាងនេះក្តីរបាយការណ៍មិនបានជំរុញឲ្យមន្ត្រីជំនាញស៊ើបអង្កេតទៅលើអ្នកប្រើប្រាស់បណ្តាញសង្គមដែលធ្លា​ប់គំរាមសម្លាប់ អ្នកវិភាគនយោបាយ ដូចជា លោក អ៊ូ វីរៈ លោកបណ្ឌិត ឡៅ ម៉ុងហៃ និងមេដឹកនាំ​បក្សប្រ​ឆាំង​លោក កឹម សុខា នោះទេ។

ប៉ុន្តែអ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងថា ក្រសួងនឹ​ងចាត់វិធា​នការករណី​នេះ​បើ​មាន​​ពាក្យ​បណ្តឹង។

លោកថា៖ «ខ្លួនឯងមិនប្តឹងមិនចាប់ទោសអូសដំណើរគេ ឲ្យសមត្ថកិច្ចកាត់ទោសយ៉ាងម៉េច។ សមត្ថកិ​ច្ចរាប់​ម៉ឺ​​ន​នាក់ អង្គុយតែបម្រើលោកឯងយ៉ាងម៉េច។ ឧទារណ៍គំរាមខ្ញុំមើល ខ្ញុំប្តឹងចាប់បានឥឡូវ គំរាមក្មួយមើល ក្មួ​​យ​ប្តឹងចាប់បានឥឡូវ ប៉ុន្តែក្មួយ​ធ្វើមិ​នដឹ​ង​។ ​ហ្អឺ! ម្ចាស់គេ គេចង់តែឲ្យគំរាម ដើម្បីយកល្បី»។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា ស្វាគមន៍ទៅនឹង​វិធានការនេះ សម្រាប់អ្ន​កប្រើប្រា​ស់ប​ណ្តា​ញសង្គមដែលគ្មានក្រមសីលធម៌និងគ្មានវិជ្ជាជីវៈ។ ប៉ុន្តែលោកដាក់ការសង្ស័យថា វិធានការ​នោះ​អាចជា​ការគំរាមដល់សេរីភាពបញ្ចេញមតិច្រើនជាង។

លោកថា៖ «រដ្ឋាភិបាលកំពុងតែយកលេស ដើម្បីបន្ទុចបង្អាក់សកម្មភាពអង្គការសង្គមស៊ីវិល ទាំងឡាយ​ណា​ដែល​គេសុចរិត ក្នុងការប្តល់អំណាច ឬក៏បណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹង​ពីសិទ្ធិរ​​បស់ពួកគេ»។

ទោះជាយ៉ាងណាអគ្គស្នងការនគរបាលក៏បានជំរុញឲ្យមន្ត្រីជំនាញទាំងអស់ឲ្យខិតខំរួមឲ្យគ្នាពុះពារកាត់បន្ថយបទល្មើស​ព្រហ្មទណ្ឌទូទៅ និងអំពើល្មើសច្បាប់ផ្សេងៗទៀត ឲ្យមានការថយចុះ ពង្រឹងប្រសិទ្ធភាព ភូមិឃុំ មានសុ​​វត្ថិភាព ធានាសណ្តាប់ធ្នាប់សង្គម ដូចជាទប់ស្កាប់បទល្មើសជួយដូរមនុស្ស គ្រឿងញៀន អំពើចោរកម្មជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ