កុមារ៣នាក់លង់ទឹកស្លាប់នៅស្រុកមុខកំពូល

កុមារា កុមារី ចំនួន៣នាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល បានស្លាប់ដោយសារលង់ទឹកពេលពួកគេទៅលេងនៅអាងស្តុកទឹកមួយកន្លែងមានចម្ងាយប្រមាណ​៥០០ម៉ែត្រពីភូមិ​។​

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដា បានឲ្យដឹងថា ករណីកុមារទាំង៣នាក់លុងទឹកស្លាប់ខាងលើ ស្ថិតនៅភូមិវត្តចាស់ ឃុំព្រែកដំបង ​​​​ស្រុកមុខកំពូល ដែលករណីនេះកើតឡើងកាលពី​រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧។

អគ្គស្នងការដ្ឋាននគរបាលជាតិបានបន្ថែមទៀតថា កុមាររងគ្រោះទាំង៣នាក់នោះមាន កុមារីឈ្មោះ ឌឿន លាងហេង អាយុ ១២ឆ្នាំ កុមារា ឌុល លាងហ៊ុន អាយុ ១០ឆ្នាំ និងកុមារា រ៉េត រចនា អាយុ ៩ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ