ក្រសួងថាកម្ពុជាកំពុងរងឥទ្ធិពលកូនព្យុះពីសមុទ្រចិនខាងត្បូង

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យបង្កើនការប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ ដោយថា ចាប់ពីថ្ងៃនេះរហូតដល់ដើមសប្តាហ៍​ក្រោយ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។

ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី២៤ខែសីហា ក្រសួងបាន​ឲ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា ភ្លៀងនឹងធ្លាក់ពីបង្គួរទៅច្រើន រាយប៉ាយស្ទើរពេញមួយសប្តាហ៍ ពិសេសនៅតំបន់ខ្ពង់រាបភាគឦសាន និងតំបន់មាត់សមុទ្រ។

ក្រសួងបញ្ជាក់ថា ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​បែបនេះ បណ្ដាល​មកពីកម្ពុជាទទួលរងឥទ្ធិពល ពីសម្ពាធទាប កំពុងអូសបន្លាយភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខាងកើតប្រទេសហ្វីលីពីន។​

ក្រសួង​បន្ថែមទៀតថា ប្រព័ន្ធសម្ពាធទាបខាងលើ នឹងធ្វើដំណើរឆ្លងចូលមកសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ខែសីហាខាងមុខ នឹងវិវត្តខ្លួនទៅជាវិសម្ពាធ ឬជាកូនព្យុះ។

ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាសប្រាប់​ប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថា នឹងមានរលកខ្ពស់ៗ ខ្យល់បកខ្លាំង ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី៣០ខែសីហាខាងមុខ៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ