ធនាគារជាតិ៖ ប្រាក់ដុល្លាអាមេរិក ធ្លាក់ចុះជាបន្តបន្ទាប់

ធនាគារជាតិកម្ពុជា

ធនាគារជាតិកម្ពុជា បានចេញលិខិតមួយកាលពីថ្ងៃទី២៤សីហាថា អត្រាប្តូរ​ប្រាក់រៀល ធៀបនឹងប្រាក់ដុល្លាអាមេរិក​ នៅលើទីផ្សា បានថយចុះជាបន្តរបន្ទាប់គិតចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ២៤សីហាឆ្នាំ២០១៧នេះ អត្រាទិញជាមធ្យម៤ ១១១រៀលដល់៤​ ០៣៧រៀល ក្នុង១ដុល្លាហើយលក់ទៅវិញក្នុងអត្រា៤ ១២០រៀល ទៅ៤ ០៦០រៀល ក្នុង១ដុល្លាអាមេរិក។

បើតាមធនាគាជាតិ មូលហេតុ ដែលធ្វើឲ្យប្រាក់ដុល្លាថយចុះគឺ ដោយសារ មានតម្រូវការប្រាក់រៀល សម្រាប់បង់ពន្ធលើតម្លៃបន្ថែម ពន្ធលើការនាំចូលទំនិញ និងយកទៅប្រើប្រាស់នៅតាមបណ្តាខេត្តមួយចំនួន។

​ប្រាក់ដុល្លាអាមេរិក បានឡើងថ្លៃ បើធៀបនិងប្រាក់ហ្រ្វង់ស្វិស ប្រាក់ផោនអង់គ្លេស និងបា្រក់បាតថៃ ប៉ុន្តែបើធៀបនិងប្រាក់ដុល្លាអូស្ត្រាលី ប្រាក់អឺរ៉ូ និងប្រាក់យ៉េនជប៉ុន គឺធ្លាក់ចុះ។ នេះបើប្រៀបធៀប នឹងអត្រាប្តូរប្រាក់កាលពីសប្តាហ៍មុន៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ