ពលរដ្ឋមួយចំនួននៅឃុំមួយក្នុងខេត្តកំពុងធំ ស្នើឲ្យអាជ្ញាធរព្រួតពិត្យផ្លូវថ្មី ដែលទើបបញ្ចប់ការសាងសង់ពេលថ្មីៗនេះឡើងវិញ ដោយពួកគាត់អះអាងថា មានការខូចខាតនឹងពិបាកធ្វើដំណើរឆ្លងកាត់។
ការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើ ធ្វើឡើងក្នុងវេទិការសារធារណៈមួយ កាលពីថ្ងៃទី ២៣ខែសីហា រៀបចំដោយ វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) នៅបរិវេនវត្តទីពោ ឃុំទីពោ ស្រុកសន្ទុក។
ពលរដ្ឋម្នាក់លោក បូ ពេញ បាននិយាយថា គាត់ពិបាកធ្វើដំណើរឆ្លងកាត់ផ្លូវថ្មីនៅភូមិស្រម៉ ដោយគាត់បានអះអាងថា ផ្លូវថ្មីធ្វើមិនទាន់បានប៉ុន្មានផង សម្រាប់តែមានការខូចខាតទៅវិញជាបណ្តើរៗទៅហើយ។
ពលរដ្ឋម្នាក់ទៀតអ្នកស្រី ង៉ាន សុខា បានលើកឡើងថា គាត់ការព្រួយបារម្ភនៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗ ព្រោះនៅរដូវរស្សា មានកន្លែងខ្លះលិចទឹក និងមានភាពរអឹលពិបាកធ្វើដំណើរ។
មេឃុំទីពោលោក ឆាយ យូ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យផ្លូវថ្មីនេះឆាប់ខូច ដោយសាតែមានភ្លៀងធ្លាក់និងជំនន់ទឹកភ្លៀង ធ្វើឲ្យពិបាននៅពេលកំពុងសាងសង់។ លោកបន្ថែមទៀតថា កន្លែងខ្លះដែលមានទឹកលិច គឺបណ្តាលមកពីជំនន់ទឹកភ្លៀង និងគ្មានលូដើម្បីរំដោះទឹកចេញ ព្រោះប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យអាជ្ញាធរដាក់លូ ដោយសារ ប៉ះពាល់ដីរបស់ពួកគាត់។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ជាម វឿន