អាមេរិក​ពង្រីក​បម្រាម​ការ​ធ្វើ​ដំណើរ​លើ​កូរ៉េ​ខាង​ជើង និង​វេណេហ្ស៊ូអេឡា

អាមេរិក​បាន​សម្រេច​ដាក់​បម្រាម​លើ​ពលរដ្ឋ​មក​ពី​កូរ៉េ​ខាង​ជើង មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក​នោះ​ឡើយ ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ថ្មី​​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ បន្ថែម​ពី​លើ​វិធានការ​កន្លង​មក​របស់​រដ្ឋបាល​អាមេរិក ដែល​បាន​ដាក់​ការ​ហាម​ឃាត់​លើ​ប្រទេស​អ៊ីរ៉ង់ ឆាត លីប៊ី ស៊ីរី វេណេហ្ស៊ូអេឡា យ៉េមែន និង​សូម៉ាលី។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​ផ្អែក​តាម​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា វិធានការ​ថ្មី​នេះ ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​ខាង​មុខ​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​ការ​សើរើ​វិធានការ​ដំបូង​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ត្រូវ​បាន​តុលាការ​បដិសេធ​ចោល​នោះ។

ការ​ដាក់​បញ្ចូល​កូរ៉េ​ខាង​ជើង និង​វេណេហ្ស៊ូអេឡា​នេះ បាន​ពង្រីក​វិធានការ​ដើម ដែល​ដំបូង​ឡើយ​ផ្ដោត​សំខាន់​តែ​ទៅ​លើ​បណ្ដា​ប្រទេស​មូស្លីម​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​អាមេរិក​ប្រកាស​ថា កូរ៉េ​ខាង​ជើង​មិន​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​គោរព និង​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​ចែក​រំលែក​ព័ត៌មាន​គ្នា​នោះ​ទេ។

មន្ត្រី​រដ្ឋបាល​ម្នាក់ ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នោះ បាន​ទទួល​ស្គាល់​ថា ចំនួន​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ធ្វើ​ដំណើរ​ទៅ​អាមេរិក មាន​ចំនួន​តិច​ខ្លាំង​ណាស់​នា​ពេល​សព្វ​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ