បក្សប្រឆាំងម៉ិចស៊ិកមានបំណងប្តឹងទៅUNករណី ត្រាំ កសាងជញ្ជាំងតាមព្រំដែន​

មេដឹកនាំបក្សប្រឆាំង​ម៉ិចស៊ិក​លោក Andres Manuel Lopez Obrador (Reuters)

មេដឹកនាំបក្សប្រឆាំងនៅម៉ិចស៊ិកជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិ​ ប្រឆាំងរដ្ឋាភិបាល​អាមេរិក​ដឹកនាំដោយលោក ត្រាំ ដែលរៀបចំការសាងសង់ជញ្ជាំងតាមព្រំដែននៃប្រទេសទាំងពីរ ដែលរក្សាឲ្យប្រទេសម៉ិកស៊ិកក្លាយជាកន្លែងរក្សាទុកជនអន្តោប្រវេសន៍ខុសច្បាប់។​

មេដឹកនាំបក្សប្រឆាំង​ម៉ិចស៊ិក​លោក Andres Manuel Lopez Obrador ថ្លែងថា គម្រោងរបស់លោកត្រាំក្នុងការកសាងជញ្ជាំងតាមព្រំដែន​នោះគឺជាបំពានដល់ប្រទេសម៉ិចស៊ិក។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

មេដឹកនាំបក្សប្រឆាំងរូបនេះ លើកឡើងថា លោកស្នើឲ្យរដ្ឋាភិបាលប្តឹងទៅ អង្គការសហប្រជាជាតិ​ថា ការកសាងជញ្ជាំងនោះជាការបំពានសិទ្ធិមនុស្ស និង ការរើសអើងជាតិសាសន៍។​

លោកត្រាំ បានប្រកាសប្តេជ្ញាសាងសង់ជញ្ជាំងតាមព្រំដែនតាំងពីឆ្នាំ២០១៥ ពេលដែលលោកឃោសនា ដោយចោទថា ជនអន្តោប្រវេសន៍  និង ការចរាចរណ៍គ្រឿងញៀនគឺឆ្លងកាត់ពីប្រទេសម៉ិចស៊ិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ