គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិលមិញ ស្លាប់​មនុស្ស​​ម្នាក់ ​របួស​១២​នាក់

យ៉ាង​ហោច​មនុស្ស ១​នាក់ បាន​ស្លាប់ និង ១២​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

របាយការណ៍​នគរបាល​ចរាចរណ៍​ដែល​ផ្សាយ​នៅ​វេបសាយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ៦​​ករណី បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១​នាក់ ខណៈ​មនុស្ស ៩​នាក់​រង​របួស​ធ្ងន់ ហើយ ៣​នាក់​ទៀត​រង​របួស​ស្រាល។

តួលេខ​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល​ ២៥​ថ្ងៃ​ក្នុង​ខែ​កុម្ភៈ​នេះ មនុស្ស​ដល់​ទៅ ១១៣​នាក់ បាន​ស្លាប់ ហើយ​មនុស្ស ៣៦១​នាក់​ទៀត បាន​រង​របួស​ធ្ងន់ និង​ស្រាល នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ២៣៧​លើក នៅ​ទូទាំង​ប្រទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ