រដ្ឋាភិបាល​សម្រេច​បន្ថែ​ម​ប្រាក់​របប​សន្ដិសុខ​ដល់​អតីត​មន្ដ្រីរាជការ​ស៊ីវិល និង​យោធា​

​រដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ថែម​ប្រាក់​របប​សន្ដិសុខ​សង្គម លើ​ប្រាក់ខែ​បច្ចុប្បន្នដល់​អតីត​មន្ដ្រីរាជការស៊ីវិល និង​អតីតយុទ្ធជន​ចូល​និវត្ដន៍ បាត់បង់​សម្បទា​វិជ្ជាជីវៈ បាត់បង់​សមត្ថភាព​ការងារ និង​ពិការភាព ចាប់ពី​ខែ​មេសា​ខាង​មុខ​នេះ​។​

​អនុក្រិត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៥ ​ខែ​មិនា ​ឆ្នាំ​២០១៦ ឲ្យដឹងថា រដ្ឋាភិបាល នឹង​បន្ថែម​ប្រាក់​របប​សន្ដិសុខ​សង្គម ដល់​អតីត​មន្ដ្រីរាជកា​រ​ស៊ីវិល និង​អតីតយុទ្ធជន បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​ជា​ជន​ពិការភាព ចាប់ពី​២​ម៉ី​ន​រៀល​ដល់​៣​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ទៅលើ​ពួកគេ​ដែល​មាន​ប្រាក់បៀវត្សរិ៍​បច្ចុប្បន្ន​ក្នុងចម្លោះ​ពី​ជាង​៣​សែន​រៀល​ដល់​ជាង​៥​សែន​រៀល។​

​អនុក្រិត្យ​នោះបានបញ្ជាក់​ថា អតីត​មន្ដ្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ដែល​មាន​ប្រាក់ខែ​បច្ចុប្បន្ន​ក្នុងចន្លោះ ចាប់ពី​​ ៣​សែន​៣​ម៉ឺន​រៀល ដល់​ត្រឹម​៣​សែន​៩​ម៉ឺន​៥​ពាន់​រៀល ត្រូវ​ផ្ដល់​បន្ថែម​៣​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។ ចំណែរបប​សន្ដិសុខ​សង្គម​ដែល​មាន​ក្នុង​ចន្លោះ​ពី​៤​សែន​មួយរយ​​រៀល ដល់​៤​សែន​៩​ម៉ឺន​៥០០​រៀល​ត្រូវ​បន្ថែម​២៥០០០​រៀល​ក្នុង​មួយខែ និង​របប​សន្ដិសុខ​ដែល​មាន​ប្រាក់ខែ​បច្ចុប្បន្ន​ក្នុង​ចន្លោះ​៥​សែន​មួយរយ​រៀល ត្រូវ​ផ្ដល់​ជួន​បន្ថែម​២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។​

​លិខិតបញ្ជាក់​ថា ការ​បន្ថែម​របប​សន្ដិសុខ​សង្គម ដល់​អតីត​មន្ដ្រីរាជកា​រស៊ីវិល និង​អតីតយុទ្ធជន​នេះ គឺ​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​ទោះជា​យ៉ាងណា នៅក្នុង​អនុក្រិត្យ​នោះ ឲ្យដឹងថា អតីត​មន្ដ្រីរាជកា​រស៊ីវិល និង​អតីតយុទ្ធជន​ដែល​ទើបដាក់ឲ្យចូល​និវត្ដន៍ ចាប់ពី​ខែ​មករា​ឆ្នាំ​២០១៦​នេះ មិន​ត្រូវបាន​ទទួលរ​បប​សន្ដិសុខ​សង្គម​បន្ថែម​ទៀត​នោះ​ឡើយ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ