លោកនាយក​រដ្ឋមន្ត្រី​ថ្កោលទោស​ករណី​វាយប្រហារ​នៅ​ព្រុច​សែ​ល​

ពិធីរំលែក​ទុក្ខ​​អ្នក​ដែលបានស្លាប់ដោយសារ​បន្ទុះ​គ្រាប់បែកអត្តឃាត

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្កោលទោស​ចំពោះ​ករណី​វាយប្រហារ​ដោយ​ក្រា​ប់បែក​អត្តឃាត​កាលពី​ថ្ងៃ​ទី​២២​ ខែ​មីនា​កន្លងទៅ​នៅ​ទីក្រុង​ព្រុច​សែល​នៃ​ប្រទេស​បែលហ្ស៊ិក​ ដែល​បា​ន​សម្លាប់​អស់​ជាង​៣០​នាក់​។​

​នៅក្នុង​លិខិត​រំលែក​ទុក្ខ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៣​ ខែ​មីនា ផ្ញើ​ទៅ​លោក ឆា​ល មី​សែ​ល នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​បែលហ្ស៊ិក​បានបញ្ជាក់​ថា លោក​មានការតក់ស្លុតចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក ដែល​បង្កឡើង​ដោយ ក្រុម​ភេរ​វករនៅ​ព្រ លាន​យន្តហោះ Zaventem និង​ស្ថានីយ៍​រថភ្លើង Maelbeek​។

​នៅក្នុង​លិខិត​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា លោក​ថ្កោលទោស ដាច់ខាត និង ចាត់ទុក​ថា នេះ​ជា​អំពើ​ឃោរឃៅ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ​ខែ​មីនា ក្រុម​ភេរវកម្ម​បាន​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់នៅព្រលានយន្តហោះ និង នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ព្រុច​សែ​ល ដែល​បណ្តាលឲ្យ​មនុស្ស​៣១​នាក់​ស្លាប់ និង ២៧០​នាក់​រងរបួស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ