ចាប់​ខ្លួន​មនុស្ស​៣១​នាក់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ម្សិល​មិញ

មនុស្ស​ដល់​ទៅ ៣១​​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន អំឡុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច ដែល​ត្រូវ​បាន​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ​កម្ពុជា។

របាយការណ៍​នោះ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន ១៦​​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន ដោយ​ឃាត់​ខ្លួន​មនុស្ស ៣១​នាក់ ក្នុង​នោះ​មនុស្ស ២៣​​នាក់ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូត​ដល់​​ថ្ងៃ​ម្សិល​មិញ​នេះ បទល្មើស​គ្រឿង​ញៀន​ដល់​ទៅ ២៦១៨​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៥៩៤០នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦០៦​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ