អ្នកស្រី Carrie Lam ត្រូវ​បាន​ជ្រើស​រើស​ជា​មេដឹកនាំ​ថ្មី​នៃ​ទីក្រុង​ហុងកុង

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង អ្នក​ស្រី Carrie Lam​(រូបភាពពីទីភ្នាក់ងារ​ Reuters)

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង អ្នក​ស្រី Carrie Lam ត្រូវ​បាន​ជ្រើស​រើស​ជា​មេដឹកនាំ​ថ្មី​នៃ​ទីក្រុង​ហុងកុង។ នេះ​ដោយ​យោង​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ផ្អែក​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ Cable TV។

Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា ភាគ​ច្រើន​នៃ​ពលរដ្ឋ​ទីក្រុង​ហុងកុង​ចំនួន ៧.៣​លាន​នាក់ ពុំ​បាន​និយាយ​អ្វី​ពី​ការ​ជ្រើស​រើស​មេដឹកនាំ​សម្រាប់​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ​ទេ។

Reuters បាន​លើក​ឡើង​ចុះ​ដូច្នេះ នោះ​ក៏​ព្រោះ​តែ​អ្នកស្រី Carrie Lam មិន​ត្រូវ​បាន​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​ទេ ប៉ុន្តែ ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណៈ​កម្មាធិការ​បោះ​ឆ្នោត​មួយ ដែល​មាន​សមាជិក ១២០០​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​ភក្តី​ភាព​នឹង​ក្រុង​ប៉េកាំង។

ដែន​ដី​ទីក្រុង​ហុងកុង ត្រូវ​បាន​ចក្រ​ភព​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧ ហើយ​ការ​ជ្រើស​រើស​មេដឹកនាំ​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ជាមួយ​ក្រុង​ប៉េកាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ