បាក់​រោងចក្រ​ថាមពល​នៅ​ចិន សម្លាប់​មនុស្ស ៩​នាក់

រោងចក្រថាមពលនៅចិន (រូបភាពពីទីភ្នាក់ងារ​ Reuters)

ផ្ទាំង​កម្រាល​ថ្ម​មួយ បាន​បាក់​ធ្លាក់​នៅ​ឯ​រោងចក្រ​ថាមពល​មួយ​នៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៩​នាក់ ហើយ ២​នាក់​ទៀត​រង​របួស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ។

ស៊ិនហួ ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន បាន​ផ្សាយ​ថា គ្រោះ​ថ្នាក់​នោះ បាន​កើត​ឡើង​លើ​រោងចក្រ​ថាមពលលេខ ៧ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​ក្វាងទុង។

រោង​ចក្រ​ថាមពល​នោះ កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​នៅ​ឡើយ នៅ​ពេល​វា​បាក់​រលំ ហើយ​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​លើ​គ្រោះ​ថ្នាក់​នេះ។

បើ​តាម Reuters គ្រោះ​ថ្នាក់​ផ្សេងៗ បាន​កើត​ឡើង​យ៉ាង​ញឹក​ញាប់​នៅ​ក្នុង​រោង​ចក្រ​ឧស្សាហកម្ម​ក្នុង​ប្រទេស​ចិន។

កំហឹង​ជុំ​វិញ​កង្វះ​ស្តង់ដារ​សុវត្ថិភាព​នេះ កាន់​តែ​រីក​ធំ​ឡើង បន្ទាប់​ពី​ប្រទេស​ចិន​បាន​ទទួល​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈ​ពេល ៣​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ ប្រទេស​នេះ​បែរ​ជា​រុំ​ព័ទ្ធ​ទៅ​ដោយ​គ្រោះ​ថ្នាក់​នានា​ ចាប់​ពី​គ្រោះ​ថ្នាក់​នៅ​តាម​អណ្ដូង​រ៉ែ រហូត​ដល់​អគ្គិភ័យ​នៅ​តាម​រោង​ចក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ