ពលរដ្ឋ​មក​ពី​អន្លង់វែង​ស្វែង​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ជា​ថ្មី​​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​​

ពលរដ្ឋមានជម្លោះដីធ្លីស្រុកអន្លង់វែងត្រៀមឯកសារតវ៉ាទៅក្រសួងពាក់ពាកព័ន្ធ-(រូបថត វុទ្ធី)

តំណាងប្រជាពលរដ្ឋ ១២២​គ្រួសារ​ដែល​មានជម្លោះដីធី្លមកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គ្រោងនាំគ្នាទៅដាក់ពាក្យបណ្តឹង​ស្វែង​រកអន្តរាគមន៍សារជាថ្មីពីស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីអាជ្ញាធរខេត្តនេះលើកស្លាកបង្ហាញទីតាំងបែងចែកដី។

តំណាងប្រជាពលរដ្ឋ លោក ហឿន ហាក់ ប្រាប់ VOD នៅព្រឹកថ្ងៃ​នេះថា ក្រុម​ពលរដ្ឋ​មក​ពី​ភូមិ​ជប់ត្រកួន និង​អូរអំបិល ស្ថិត​ក្នុង​ឃុំ​អន្លង់វែង បាន​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​អាជ្ញាធរ​ពាក់​ព័ន្ធ ឲ្យ​ជួយ​ពន្លឿន​ដំណោះស្រាយ​សម្រាប់​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ទំហំ​ជាង ៤០០​ហិចតា ដោយ​ថា អ្នក​ភូមិ​មិន​ទទួល​បាន​ចំណែក​ដី​ធ្លី​នៅ​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​នោះ​ទេ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​បង្ហាញ​​ទីតាំង​បែង​ចែក​ដី​រួច​មក។

តំណាង​អ្នក​ភូមិ​រូប​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ភូមិ​នឹង​ប្រឈម​មុខ​នឹង​ភាព​ក្រីក្រ ដោយសារ​តែ​ពុំ​មាន​ដី​បង្ក​បង្កើន​ផល​នៅ​ក្នុង​រដូវ​វស្សា​ខាង​មុខ​នេះ។

បើ​តាមគម្រោង​ តំណាងពលរដ្ឋមានជម្លោះដីធ្លី ២៥​នាក់ គ្រោងនឹងយកពាក្យបណ្តឹង ទៅដាក់ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​នេះ។

បើ​តាម​តំណាង​ប្រជា​ពលរដ្ឋ ជម្លោះ​ដី​ធ្លី​របស់​ពួកគេ និង​ក្រុមហ៊ុន​ឯកជន​មួយ បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០១៥ និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​នៅ​ឆ្នាំ​២០១៧​កន្លង​មក​នេះ ប៉ុន្តែ ត្រូវ​បាន​ដោះ​លែង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ