ក្រសួងសុខាភិបាលពង្រឹង​ការ​ចំណាយ​នៅតាមមន្ទីរពេទ្យ​បង្អែក​និង​មណ្ឌលសុខភាព​

ក្រសួងសុខាភិបាលបានណែនាំឲ្យប្រធានមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពកំណត់មុខសញ្ញាចំណាយឲ្យបានច្បាស់លាស់ ក្នុងគោលបំណងពង្រឹងគុណភាពនិងលើកកម្ពស់សមធម៌សេវាសុខាភិបាលនៅកម្ពុជា។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៣ ខែឧសភា ក្រសួងសុខាភិបាលបានបញ្ជក់ថាប្រធានមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពត្រូវអនុវត្តលើការចំណាយកញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការដើម្បីឲ្យមានគុណភាពនិងប្រសិទ្ធភាពដែលមានមុខសញ្ញាចំណាយលម្អិត។ ការចំណាយទាំងនោះមានទៅលើការងាររដ្ឋបាលរួមមានការទិញសម្ភារតូចតាចសម្រាប់ការងារសង្រ្គោះបន្ទាន់ ការថតចម្លងឯកសារ ការថែទាំនិងជូយសជុលតូចតាចចំបាច់ភ្លាមៗ ការថែទាំអនាម័យនិងបរិស្ថាន ចំណាយសម្រាប់សង្រ្គោះបន្ទាន់ ចំណាយទិញឱសថនិងបរិក្ខារតូចតាចនិងការផ្សព្វផ្សាយនិងវិធានការលើកកម្ពស់គុណភាពសេវាសុខាភិបាល។

ក្រសួងបានបញ្ជាក់ថា៖ “រាល់ការចំណាយលើការងាររដ្ឋបាលទាំងនោះ ត្រូវមានឯកសារលិខិត     យុតិ្តការគ្រប់គ្រាន់និងត្រឹមត្រូវ រួមមានប័ណ្ណ ស្នើសុំចំណាយ វិក្កយបត្រចំណាយ និងឯកសារចំណាយដទៃទៀត ជាមូលដ្ឋានសម្រាប់កិច្ចបញ្ជិកា របាយការណ៍ និងសវនកម្មក្រោយចំណាយ »។

លិខិតបានបញ្ជាក់ទៀតថាប្រធានមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពមានសិទ្ធចាត់ចែងរក្សាសាច់ប្រាក់ ក្នុងបេឡាសម្រាប់ការងារចាំបាច់ តាមតម្រូវការ ដោយទទួលខុសត្រូវទាំងស្រុងចំពោះ ហានិភ័យនានាជាយថាហេតុ។

ក្រសួងបានបន្ថែមថាប្រធានមន្ទីពេទ្យបង្អែកនិងមណ្ឌលសុខភាព ត្រូវទទួលខុសត្រូវគ្រប់គ្រងប្រើប្រាស់ថវិកាចំណាយ កញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការពង្រឹងគុណភាពនិងលើកកម្ពស់សមធម៌សេវាសុខាភិបាលឲ្យចំទិសដៅ តម្លាភាពនិងគណនេយ្យភាព និងត្រឹមត្រូវតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ