អូស្ត្រាលីថា US កំពុងបារម្មខ្លាំងការប្រកួតប្រជែងនុយក្លេអ៊ែនៅអាស៊ីប៉ាស៊ីភិច

រដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលី លើកឡើងថា ពេលនេះសហរដ្ឋអាមេរិកកំពុងមានការភ័យខ្លាច ចំពោះការប្រណាំងប្រជែងលើអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដែលបច្ចុប្បន្នកំពុងតែបង្កឡើងដោយរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។​

កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធមីស៊ីលជាបន្តបន្ទាប់នៅដើមឆ្នាំនេះ គឺរួមបញ្ជូលទាំងមីស៊ីល Hwasong-12 ក្នុងកម្រិតមធ្យមបានបាញ់សាកល្បងនៅឆ្នាំនេះ ហើយត្រូវបានកូរ៉េខាងជើងបញ្ជាក់ថា បាញ់បានជោគជ័យ អាចនាំក្បាលគ្រាប់នុយក្លេអ៊ែបានធំជាងមុន។​ ករណីនេះ ធ្វើឲ្យមានបញ្ហាប្រឈមកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។​

រដ្ឋមន្ត្រីការបរទេសរបស់ អូស្ត្រាលី លោកស្រី Julie Bishop ថ្លែងប្រាប់​សារព័ត៌មាន​ Australian newspaper ថា  ក្នុងពេលលោកស្រីធ្វើដំណើរទស្សនកិច្ចទៅញូយ៉ក លោកស្រីជួបជាមួយឯកអគ្គរដ្ឋទូតរបស់អាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ។​ លោកស្រីថា ក្នុងជំនួបនោះ មានការជជែកពីបញ្ហាអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង ហើយបានពិនិត្យលទ្ធភាពតិចតួចក្នុងការរារាំងមិនឲ្យគំរាមកំហែងដល់ប្រទេសជប៉ុន និង កូរ៉េខាងត្បូង។​

លោកស្រីថា សហរដ្ឋអាមេរិកនៅតែបង្ហាញជំហរក្នុងការជជែកដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែជាមួយកូរ៉េខាងជើង ប៉ុន្តែថា នៅតែអាចប្រើកម្លាំងទ័ពអន្តរាគមន៍បើសិនជាករណីចាំបាច់តម្រូវឲ្យប្រើនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ