នាយករដ្ឋមន្រ្តីបញ្ជាឲ្យចាប់ខ្លួនអ្នកថាលោកធ្លាក់យន្តហោះស្លាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានបញ្ជាឲ្យចាប់ខ្លួន អ្នកបង្ហោះសារនៅលើហ្វេសប៊ុកថា លោកបានទទួលមរណភាព ក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយ ខណៈធ្វើដំណើរ ត្រឡប់មកពីប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុន។

ក្នុងពិធីចែកវិញ្ញាបនបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅព្រឹកនេះ លោក ហ៊ុន សែន បានពន្យល់អ្នកសរសេរថាលោកធ្លាក់យន្តហោះស្លាប់នោះប្រញាប់ «រត់ឲ្យលឿន ក្រែងលោគេទៅទាន់»។

ជាមួយគ្នានោះលោកបានបញ្ជាឲ្យចាប់ខ្លួនអ្នកសរសេរលើហ្វេសប៊ុកដែលប្រមាថជីវិតលោកនោះ ទៅតុលាការកាត់ទោស។
កាលពីថ្ងៃទី២៥ មិថុនា មានហ្វេសប៊ុកមួយដែលមានឈ្មោះថា កម្មវិធីឡប់ៗ តែសប្បាយ បានបង្ហោះនៅលើហ្វេសបុករបស់ខ្លួន ដោយមានវីដេអូមួយ ជាមួយរូបថត៣សន្លឹក ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលមរណៈភាពកាលពីថ្ងៃទី២៤ ពេលដែលលោកធ្វើដំណើរមកពីប្រទេសវៀតណាម។

កាលពីឆ្នាំ២០១៦ កន្លងទៅសាលាដំបូងខេត្តបាត់ដំបង បានចោទប្រកាន់ស្ត្រីម្នាក់ ឈ្មោះ ប៉ាង ស៊ីណា ពីបទជេរប្រមាថ បន្ទាប់ពីបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់គាត់ដែលថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ក្នុងពេលលោកធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ