លោក Sanders ថ្លែង​ថាលោកស្រី Clinton ត្រូវ​តែ​ជា​ប្រធានាធិបតី​អាមេរិក

(រូបភាពពី BBC)

លោក Bernie Sanders នៅឯសន្និបាតគណបក្សប្រជាធិបតេយ្យនៅថ្ងៃនេះបានជំរុញឲ្យក្រុមអ្នកប្រជាធិបតេយ្យ គាំទ្រលោកស្រី Hillary Clinton ធ្វើជាប្រមុខដឹកនាំសេតវិមាន។

សារព័ត៌មាន BBC បានផ្សាយថាសមាជិកព្រឹទ្ធសភារូបនេះទទួលបានការគោរពរយៈពេល៣នាទីនៅពេលលោកឡើងថ្លែងនៅក្នុងសន្និបាតបក្សប្រជាធិបតេយ្យនៅទីក្រុង Philadelphia។

លោកថ្លែងនៅចំពោះមុខមហាជនថាលោកស្រី Hillary Clinton ត្រូវតែក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។

ចំណែកលោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏ទទួលបានការស្វាគមន៍សម្រាប់សុន្ទរកថាដ៏មានឥទ្ធិពលរបស់លោកស្រីដែលបានថ្លែងរិះគន់ទៅលើបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump។

នៅក្នុងសន្និបាតនោះផងដែរក្រុមអ្នកគាំទ្រលោក Sander ក៏បានបង្ហាញភាពមិនសប្បាយចិត្តចំពោះការលើកឡើងពីឈ្មោះលោកស្រី Clinton ដែលនឹងទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីផ្លូវការរបស់គណបក្សប្រជាធិបតេយ្យនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ