អ្នកសេដ្ឋកិច្ចព្រមានថាសេដ្ឋកិច្ចចិន​ធ្លាក់ចុះប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោក

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 10:56 AM | អន្តរជាតិ | 0 | 2479

អតីតប្រធានផ្នែកសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បញ្ជាក់ថា ការធ្លាក់ចុះនៃអត្រាកំណើតសេដ្ឋកិច្ចរបស់ចិន បានគំរាមកំហែងខ្លាំងក្លាបំផុតទៅដំណើរការនៃសេដ្ឋកិច្ចពិភពលោក។

លោក Ken Rogoff ថ្លែងថាជាក្តីបារម្ភដ៏ធំមួយដែលរារាំងដល់អត្រាកំណើតសេដ្ឋកិច្ចពិភពលោកមិនអាចចំរើនបាន។ អ្នកជំនាញរូបនេះថ្លែងប្រាប់សារព័ត៌មាន BBC ថាអត្រាកំណើនសេដ្ឋកិច្ចរបស់ចិនកំពុងធ្លាក់ចុះច្រើនជាងរបាយការណ៍ដែលប្រកាសជាផ្លូវការ ហើយប្រទេសនេះកំពុងធ្វើកំណែទម្រង់នយោបាយក្នុងទ្រង់ទ្រាយធំមួយ។

លោក Ken Rogoff ថ្លែងថា បើសិនជាយើងចង់មើលផ្នែកមួយនៃពិភពលោកត្រូវមើលបញ្ហាបំណុលរបស់ចិន។

កាលពីសប្តាហ៍មុនក្រុមអ្នកផ្តល់គំនិតលើបញ្ហាពិភពលោកសម្រាប់ធនាគារកណ្តាលបានថ្លែងថា បំណុលរបស់ចិនស្ថិតនៅក្នុងកម្រិត៣០,១% ហើយពួកគេបង្ហាញក្តីបារម្ភថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ចិនគឺមិនមានភាពនឹងនរទេ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required