អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប​ធ្វើសមយុទ្ធគ្រប់គ្រងគ្រោះអាសន្នសប្តាហ៍នេះ​

រដ្ឋ​លេខា​ធិការ​ដ្ឋា​ន​អាកាស​ចរស៊ីវិលបាន​បាន​ស្នើ​ដល់​ពល​រដ្ឋ​ដែល​រស់​នៅ​ខេត្ត​សៀម​រាប​ទាំង​អស់​កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​រៀប​ចំ​សមយុទ្ធ​គ្រប់គ្រង​គ្រោះ​អាសន្ន​ប្រចាំ​ឆ្នាំ​ នៅ​អាកាស​យាន្ត​ដ្ឋាន​​ខេត្តសៀម​រាប។

ក្នុង​សេច​ក្តី​ជូន​ដំណឹង​​ចុះ​ថ្ងៃ​ទី​១២ កញ្ញា ដែល​វី​អូ​ឌី​ទើប​ទទួល​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ កញ្ញា​ខាង​មុខ​នៅ​អាកាស​យាន្ដដ្ឋាន​អន្តរជាតិ​ខេត្ត​សៀម​រាប​ និង​មាន​សម​យុទ្ធ​គ្រប់​គ្រង​គ្រោះ​អាសន្ន​ប្រចាំឆ្នាំ​ ដើម្បី​ហ្វឹក​ហ្វឺន​ ដើម្បី​ជា​បទ​ពិសោធន៍​លើ​ការ​ងារ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៅពេល​មាន​គ្រោះ​មហន្តរាយ​ ​កើត​ឡើង​ជា​យថាហេតុ។

រដ្ឋលេខា​ធិការ​ដ្ឋាន​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ក្នុងសមយុទ្ធនោះ​នឹង​មាន​ការ​ដុត​កង់​ឡាន​ធ្វើ​ឲ្យ​ផ្សែង​ខ្មួល​ខ្មាញ់​ និង​មាន​ការ​ប្រកាស​អាសន្ន​ដល់​អាជ្ញា​ធរដែន​ដី កង​កម្លាំង​ប្រដាប់​អាវុធ ក្រុម​សង្គ្រោះ​បន្ទាន់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ