ប៉ូលិស​អន្តរជាតិ​រឹប​អូស​ឱសថ​ក្លែង​ក្លាយ​មាន​តម្លៃ​៥១​លាន​ដុល្លារ​មួយ​សប្ដាហ៍​មុន

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា ប៉ូលិស​អន្តរជាតិ ឬ​អាំងទែប៉ូល បាន​រឹប​អូស​ឱសថ​ខុស​ច្បាប់ និង​ក្លែងក្លាយ​ដល់​ទៅ ២៥​លាន​គ្រាប់ ដែល​គិត​ជា​ប្រាក់​មាន​តម្លៃ​ជាង ៥១​លាន​ដុល្លារ នៅ​ក្នុង​ប្រតិបត្តិការ​រយៈ​ពេល ១​សប្ដាហ៍​នៅ​ទូទាំង​ពិភព​លោក។

ប៉ូលិស​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​លីយ៉ុង បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ឱសថ​បំប៉ន​កម្លាំង ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ កញ្ចក់​គ្រាប់​ភ្នែក​ក្លែង​ក្លាយ ថ្នាំ​ឆ្កួត​ជ្រូក និង​ថ្នាំ​ជំនួយ​ភ្លូវ​ភេទ​​ទម្ងន់ ១.២​តោន ស្ថិត​នៅ​ក្នុង​ចំណោម​ឱសថ​ដែល​ត្រូវ​បាន​រឹប​អូស​បាន។

AFP បាន​រាយការណ៍​ថា ប្រតិបត្តិការ Pangea X ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ប៉ូលិស​អន្តរជាតិ​ មន្ត្រី​គយ និង​អាជ្ញាធរ​សុខាភិបាល នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ១២៣ និង​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​មនុស្ស​ជាង ៤០០​នាក់ នៅ​ចន្លោះ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​នេះ។

ការ​ដាក់​លក់​ឱសថ​ដោយ​ខុស​ច្បាប់​នៅ​លើ​អនឡាញ ក៏​ស្ថិត​នៅ​ក្នុង​​ប្រតិបត្តិការ​នេះ​ផងដែរ ដោយ​បាន​បិទ​វេបសាយ​ជាង ៣៥០០​ ហើយ​ការ​ផ្សព្វផ្សាយ​តាម​អនឡាញ​ជាង ៣០០០​ទៀត ត្រូវ​បាន​ផ្អាក។

ប្រមុខ​ប៉ូលិស​អន្តរជាតិ​ប្រចាំ​ទីក្រុង​ណាមីប៊ី លោក Immanuel Sam បាន​និយាយ​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​អាហ្វ្រិក​ជាច្រើន​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ