សវនាការ​លើមន្រ្តីបក្ស​ប្រឆាំងមានការពន្យារពេល ខណៈឆ្មាំគុកនាំជនជាប់ចោទមកច្រឡំ

ឆ្មាំគុកព្រៃសរបានដឹកជនជាប់ចោទមកចូលរួមសវនាការដោយមានការភ័ន្ដច្រឡំ ពោលមិនបានដឹកលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សប្រឆាំងមកកាន់សវនាការនៅព្រឹកនេះតាមពេលកំណត់នោះទេ។

អ្នកយកព័ត៌មាន VOD បានឲ្យដឹងថា ការដឹកជនសង្ស័យច្រឡំនេះ មានការលើកឡើងថាមកពីមានកំហុសបច្ចេកទេសផ្នែករដ្ឋបាល។

យ៉ាងណាក៏ដោយ ឆ្មាំគុកបានត្រឡប់ទៅយកលោក ហុង សុខហួរ វិញ ប៉ុន្តែមានការយឺតពេល។

ករណីនេះ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រនៃគណបក្សសង្គ្រោះជាតិដែលទៅចាំស្តាប់សវនាការបានសម្ដែងការសោកស្ដាយ ដោយលោកបានហៅថាជាកំហុសមួយរបស់តុលាការនិងឆ្មាំពន្ធធនាគារ ដែលមិនគួរកើតមាននោះទេ។ លោកបញ្ជាក់ថា ករណីរបស់លោក ហុង សុខហួរ គឺជាបញ្ហារបស់ជាតិកម្ពុជាដែលមិនមែនជារឿងលេងសើចឡើយ។

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចោទលោកថាជនក្បត់ជាតិ បន្ទាប់ពីលោកបង្ហោះផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។

តុលាការចោទសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងរូបនេះពីបទក្លែងឯកសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ