លោក​ ហ៊ុ​ន សែន ធ្វើដំណើរទៅចូលរួម​បុណ្យបូជាសពស្តេចថៃ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីទៅចូលរួមក្នុងពិធីថ្វាយព្រះភ្លើង (បូជា) អតីតក្សត្រថៃ Bhumibol Adulyadej នៅក្នុងទីក្រុងបាងកកប្រទេសថៃ។​

នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះរូបដែលមានមន្ត្រីជាន់​ខ្ពស់មួយចំនួន​ជូន​ដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមាន​សារបញ្ជាក់ថា ទៅចូលរួមពិធីថ្វាយព្រះភ្លើងដល់អតីតក្សត្រថៃ។​

អតីតក្សត្រថៃ Bhumibol Adulyadej បានចូលទិវង្គតនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ ហើយបន្ទាប់ពីតម្កល់ទុកជាង១ឆ្នាំមកនេះ រដ្ឋាភិបាលយោធាថៃក៏រៀបចំពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី១៦ខែតុលានេះ។ ក្នុងពិធីនេះមានមេដឹកនាំសំខាន់ក្នុងតំបន់ចូលរួម និងមានពលរដ្ឋថៃជាង២០០ ០០០នាក់ចូលរួមកាន់ទុក្ខក្នុងពិធីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ