តៃវ៉ាន់ចោទថានាវាផ្ទុក​យន្តហោះចិនចូលដែនអធិបតេយ្យភាពរបស់ខ្លួន

មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ថ្លែងថ្ងៃចន្ទនេះថា ក្រុមនាវាចម្បាំងផ្ទុកយន្តហោះរបស់ចិនបានបើកចូលក្នុងទឹកដីរបស់ខ្លួននៅភាគខាងត្បូង ហើយកំពុងបន្តដំណើរឆ្ពោះទៅកាន់ប៉ែកនិរតី ក្នុងដំណើរដែលចិនហៅថាជាការសាកល្បងលើកដំបូងរបស់ខ្លួន។​

រដ្ឋមន្ត្រីតៃវ៉ាន់ថ្លែងថា នាវា Liaoning ផ្ទុកយន្តហោះមាននាវាចំនួន​៥អមទៅជាមួយ បានធ្វើដំណើរហូសប្រមាណ​៩០ម៉ាយពីភាគខាងត្បូងនៅចន្លោះតៃវ៉ាន់និងហ្វីលីពីន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​​

អ្នកនាំពាក្យក្រសួងការពារជាតិ​របស់តៃវ៉ាន់លោក Chen Chung-chi ថ្លែងថាតៃវ៉ាន់មានភាពបត់បែននិងប្រើយុទ្ធសាស្ត្រដូចធម្មតាក្នុងការការពារដែនលំហអាកាសរបស់ខ្លួន​។ លោក​បន្តថា ពេលនេះយន្តហោះគ្មានមនុស្សបើកតាមយកការណ៍និងនាវាមុជទឹកដាក់ប្រចាំត្រៀមជាស្រេច។​​ លោកថាក្រុមការងារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ