ពួកយោធាថៃយកគោលនយោបាយលោក ថាក់​ ស៊ីន អនុវត្តន៍ដើម្បីជួយសិស្សក្រីក្រ

ក្រសួងអប់រំ​ថៃ​ដាក់ចេញគោលនយោបាយ​ពង្រឹងស្រុក​មួយអាហាររូបករណ៍មួយ ជាគម្រោងពង្រឹងការអប់រំជាអន្តរជាតិ ដើម្បី​ជួយលើកកម្ពស់ដល់សិស្សក្រីក្រនៅតាមភូមិឃុំនៅតំបន់ផ្សេងៗ អាចមានឱកាសទទួលការអប់រំ ដូចកូនអ្នកមានទ្រព្យសម្បត្តិដទៃទៀត។​

ឧបនាយករដ្ឋមន្ត្រីដែលទើបបានតែងតាំងថ្មីៗនេះឲ្យដឹកនាំក្រសួងអប់រំ លោក Panadda Diskul ថ្លែងថា លោកបានដាក់ចេញកម្មវិធីអាហាររូបករណ៍លើកទី៥ ដើម្បីបង្កើនទំហំនៃការជួយសិស្សក្រីក្រអាចរៀនសូត្របានចប់ចុងចប់ដើម​។ ទន្ទឹម​នឹងការដាក់ចេញគោលនយោបាយ​នេះ ក្រុមអ្នកតាមដានការងារជំរុញឲ្យមន្ត្រីមានសមត្ថកិច្ចស្រាវជ្រាវឲ្យពិតប្រាកដថា សិស្សណាខ្លះ​ដែលត្រូវការជួយឧបត្ថម្ភដោយសារតែភាពក្រីក្រ។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។​

លោក Panadda ថ្លែងថា​ កម្មវិធីនេះផ្តោតសំខាន់លើសិស្សក្រីក្រដែលស្វះស្វែងបន្តការសិក្សានៅទូទាំងប្រទេស។​

កម្មវិធីស្រុកមួយអាហាររូបករណ៍មួយ គឺបានដាក់ចេញតាំងពីរដ្ឋាភិបាលដឹកនាំដោយលោក ថាក់ ស៊ីន កាលពីឆ្នាំ២០០៤ ដែលមានបំណងជួយសិស្សថ្នាក់ វិទ្យាល័យ និងថ្នាក់បរិញ្ញាបត្រ ដែលមកពីគ្រួសារក្រីក្រ មកពីទូទាំងប្រទេសអាចមានលទ្ធភាព​បន្តការសិក្សានៅក្រៅប្រទេស។​

រដ្ឋាភិបាលយោធាបច្ចុប្បន្នបញ្ជាក់ថា មូលធីនិដែលប្រើសម្រាប់គាំទ្រដល់សិស្សក្រីក្រឲ្យបន្តការសិក្សានេះ គឺបានពីការលក់ឆ្នោតជាតិ ដូចគោលនយោបាយរបស់លោក​ ថាក់ ស៊ីន កាលពីជាង១០ឆ្នាំមុនដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ