ថៃឃាត់ខ្លួន​មនុស្ស៩នាក់សង្ស័យលួចចូលគេហទំព័ររដ្ឋាភិបាល​

នគរបាលថៃបានឲ្យដឹងថា មនុស្សចំនួន​៩នាក់ត្រូវ​បានឃាត់ខ្លួន ដោយសង្ស័យថាបានលួចចូលរំខាន​គេហទំព័ររដ្ឋាភិបាល​ ដើម្បីតវ៉ាប្រឆាំងការធ្វើវិសោធនកម្មលើច្បាប់សន្តិសុខអ៊ិនធើណែត ដោយរិះគន់ថាមានការរឹតបន្តឹងសេរីភាពខ្លាំង។​

រដ្ឋសភាបានសម្រេចអនុម័តនៅក្នុងខែនេះក្នុងការធ្វើវិសោធនកម្មលើច្បាប់ឧក្រិដ្ឋកម្មអ៊ិនធើណែត នៅពេលដែលក្រុមការពារសិទ្ធិមនុស្សហាក់កំពុងតាម​ដានលើការងាររបស់រដ្ឋាភិបាលប្រព័ន្ធអ៊ិនធើណែត។​ ជាការឆ្លើយតបប្រតិកម្ម ​គឺគេហទំព័រដ្ឋាភិបាល​រាប់សិបត្រូវគេចូលរំខាន(Hack)។ នេះបើតាមសារព័ត៌មាន​ Channel News Asia។​

រដ្ឋាភិបាល​បានប្រកាសថា គេហទំព័រទាំងនោះរងការរំខានតែមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកក្រុមការងារជំនាញក៏ដោះស្រាយបានវិញ។​

ឧបនាយករដ្ឋមន្ត្រី​ Prawit Wongsuwan ថ្លែងប្រាប់អ្នកសារព័ត៌មានថា មនុស្សចំនួន​៩នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការចូលរំខានគេហទំព័ររដ្ឋាភិបាល។​

គនរបាលបញ្ជាក់ថា ម្នាក់ក្នុងចំណោម៩នាក់នោះ ត្រូវបានចោទថារំលោភច្បាប់​អ៊ិនធើណែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ