អគ្គិសនីខេត្តព្រះសីហនុផ្អាកការផ្គត់ផ្គង់នៅថ្ងៃទី២៨ខែមករា

មន្ត្រីអគ្គិសនីកម្ពុជាប្រចាំខេត្តព្រះសីហនុបានប្រកាសថា ការផ្គត់ផ្គង់អគ្គិសនីនឹងត្រូវផ្អាកបណ្តោះអាសន្ននៅថ្ងៃទី២៨ខែមករា ត្រូវនឹងថ្ងៃអាទិត្យស្អែកនេះ ដើម្បីត្រួតពិនិត្យលើឧបករណ៍ប្រើប្រាស់តាមផែនការប្រចាំឆ្នាំ២០១៨ ។​

តាមលិខិតជូនដំណឹងរបស់អគ្គិសនីខេត្តព្រះសីហនុចេញផ្សាយកាលពីថ្ងៃទី២៦ខែមករា បានឲ្យដឹងថា ការផ្អាកផ្គត់ផ្គង់អគ្គិសនីគឺចាប់ផ្តើមពីម៉ោង ៧ព្រឹក ដល់ម៉ោង១៧ និង៣០នាទី ល្ងាច។​

តំបន់ដែល​ត្រូវផ្អាកនោះ រួមមានក្រុងព្រះសីហនុទាំងមូល តំបន់ចាប់ពីរាមដល់សមុទ្រចិន និង ចាប់ពីរាមដល់តំបន់វាលរេញពីតាមបណ្តោយផ្លូវជាតិលេខ៤​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ