ពលរដ្ឋអាមេរិកចេញមុខការពារប្រព័ន្ធផ្សព្វផ្សាយដែលលោកត្រាំវាយប្រហារ

អ្នកតវ៉ាប្រមាណ​២៥០នាក់ បានចេញមុខប្រមូលផ្តុំ​នៅក្រុង​ញូយ៉ករបស់អាមេរិក​ កាលពីថ្ងៃអាទិត្យម្សិលមិញ  ដើម្បីការពារប្រព័ន្ធផ្សព្វផ្សាយដែលប្រធានាធិបតីលោក ដូណល ត្រាំ បានវាយប្រហារជាបន្តបន្ទាប់។​

អ្នកតវ៉ាមិនបានបង្ហាញអត្តសញ្ញាណថា មកពីក្រុមណាមួយនោះទេ ដែលការតវ៉ារបៀបនេះ ជាលើកទី១ហើយ ចាប់តាំងពីត្រាំ ឡើងកាន់តំណែង ដែលអ្នកតវ៉ាបញ្ជាក់ជំហរគាំទ្រប្រព័ន្ធផ្សព្វផ្សាយ ហើយប្រឆាំងលោក ដូណល ត្រាំ ដែលតែងវាយប្រហារប្រព័ន្ធផ្សព្វផ្សាយ។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

កាលពីថ្ងៃសុក្រ សេតវិមានបានរារាំងអ្នកសារព័ត៌មានមកពីស្ថាប័នចំនួន៧ ក្នុងនោះរួមមានទាំងNew York Times និង​CNN មិនឲ្យចូលរួម ក្នុងការសង្ខេបព័ត៌មាន​ដែលរៀបចំដោយ​អគ្គលេខាធិការការិយាល័យ លោក​ Sean Spicer។​

ការអនុវត្តន៍នេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ វាយប្រហារប្រព័ន្ធផ្សព្វផ្សាយបានមួយថ្ងៃ ដែលលោកត្រាំចោទថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សាយព័ត៌មានមិនពិត ហើយលោកហៅថា ប្រព័ន្ធផ្សព្វផ្សាយជាសត្រូវរបស់ប្រជាពលរដ្ឋ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ