ពិព័រណ៍​ប្រចាំឆ្នាំស្តីពីការអប់រំនៅសហរដ្ឋអាមេរិកឆ្នាំ២០១៧រៀបចំនៅថ្ងៃស្អែក

ពិព័រណ៍​ប្រចាំឆ្នាំស្តីពីការអប់រំនៅសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅ (រូបភាពហ្វេសប៊ុកស្ថានទូតអាមេរិក)

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងការិយាល័យសម្រាប់ការសិក្សា​អប់រំនៅ​សហរដ្ឋអាមេរិក (EducationUSA) នឹងរួមគ្នារៀបចំតាំងពិព័រណ៍ឆ្នាំ២០១៧ ស្តីពីការសិក្សា​អប់រំនៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៧ ចាប់​ពីម៉ោង៣រសៀល ដល់ម៉ោង៧យប់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ​រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះបន្តឲ្យដឹងថា តំណាងចំនួន២០រូបមកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ​ឈានមុខក្នុងសហរដ្ឋអាមេរិក​នឹង​ជម្រាបជូនដល់សិស្សនិស្សិតកម្ពុជា ស្តីអំពីកម្មវិធីសិក្សានៅថ្នាក់ឧត្តម​សិក្សា លក្ខខណ្ឌទាមទារក្នុងការចុះឈ្មោះចូល​រៀន និងឱកាស​អាហារូបករណ៍នៅសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា នឹងមានផ្តល់​ព័ត៌​មានស្តីពីទិដ្ឋាការ សម្រាប់​សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូរការសិក្សា​ និងអាហារូបករណ៏ជាដើម។

ការសិក្សា​អប់រំនៅ​សហរដ្ឋអាមេរិក ឬ EducationUSA គឺជាដៃគូរវាងស្ថានទូតសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលផ្តល់សេវាប្រឹក្សាផ្នែកអប់រំ​ដោយឥតគិតថ្លៃដល់សិស្សនិស្សិត​​ដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ