មេបញ្ជាការយោធាមីយ៉ាន់ម៉ា​ការពារយុទ្ធនាការបង្រ្កាបនៅរដ្ឋរ៉ាឃីន

មេបញ្ជាការយោធា មីយ៉ាន់ម៉ា បានថ្លែងការពារ សកម្មភាពទាហានបង្ក្រាបលើជនជាតិដើមភាគតិច បន្ទាប់ពីអង្គការសហប្រជាជាតិ​ថា និង ស៊ើបអង្កេត លើសកម្មភាពកងកម្លាំងប្រដាបអាវុធ បានសម្លាប់ និង ធ្វើទារុណកម្មប្រឆាំងជនជាតិភាគតិចកាន់សាសនាឥស្លាមនៅនៅរដ្ឋរ៉ាក់ឃីន។​

បច្ចុប្បន្នជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ​៧៥ ០០០នាក់ បានរត់គេចខ្លួនពីមីយ៉ាន់ម៉ាទៅប្រទេសបង់ក្លាដេស គេចចេញពីយុទ្ធនាការបង្ក្រាបរបស់សមត្ថកិច្ច។​

ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ​ ជឿជាក់ថា កងកម្លាំងប្រដាប់អាវុធ បានព្យាយាមធ្វើសកម្មភាពប្រឆាំងមនុស្សជាតិ ។ កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​ បានឯកភាពបញ្ជូនក្រុមការងារឯករាជ្យ ដើម្បីស្វែងរកតម្លាភាពក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។​​

រដ្ឋាភិបាលមីយ៉ាន់ម៉ារងការរិះគន់ជាយូរណាស់មកហើយ ជុំវិញការធ្វើទុក្ខបុកម្នេញលើ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងប្រមាណ​១លាននាក់រស់នៅក្នុងរដ្ឋរ៉ាឃីន  ជាក្រុមដែលបដិសេធថា ពួកគេមិនមែនជា ជនអន្តោប្រវេសខុសច្បាប់រត់គេចពីបង់ក្លាដេសទេ។​

ថ្លែងនៅក្នុងពិធីជួបជុំមួយនៅក្នុងរដ្ឋធានីក្នុងថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធនៅថ្ងៃចន្ទនេះ​ លោក មីង អ៊ុងឡាំង ថ្លែងថា ជនជាតិបង់ក្លាដេសរស់នៅក្នុងរដ្ឋរ៉ាឃីនមិនមានសញ្ជាតិមីយ៉ាន់ម៉ានោះទេ។​ លោកថា អំពើភេរវកម្មវាយប្រហារប៉ុស្តិ៍យាមរបស់នគរបាលកាលពីខែតុលាឆ្នាំ២០១៦នោះ  លោកថា ជាលទ្ធផលនៃការបង្កភាពវឹកវរផ្នែកនយោបាយបង្កឡើងដោយក្រុមជនជាតិភាគតិចនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ