អ្នកជាប់ឃុំជនជាតិវៀតណាមស្លាប់ក្នុងមណ្ឌលឃុំឃាំងនៅជប៉ុន

បុរសជាជនជាតិវៀតណាមម្នាក់ដែលជាប់​ឃុំក្នុងបន្ទប់មួយដាច់តែឯងនៅក្នុងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសជប៉ុនបានស្លាប់កាលពីថ្ងៃសៅរ៍ នាំឲ្យមានការចោទឡើងជាសំនួរជាច្រើន អំពីប្រព័ន្ធនៃការឃុំខ្លួននៅក្នុងប្រទេសនេះ។​

បុរសនោះស្លាប់នៅភាគខាងកើតនៃមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ខុសច្បាប់នៅ Ibaraki នៅភាគឦសាននៃទីក្រុងតួក្យូ។​ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទនេះ។​ អ្នកនាំពាក្យបានឲ្យដឹងថា អ្នកដែលស្លាប់ទីនោះមាន២នាក់ហើយ គឺម្នាក់ស្លាប់នៅកន្លែងឃុំដូចគ្នានេះកាលពីឆ្នាំ២០១៤។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

បុរសនោះឈ្មោះ Van Huan Nguyen  ជាអ្នកជាប់ឃុំម្នាក់ក្នុងចំណោម ១១ ០០០នាក់ផ្សេងទៀត ជាអ្នកស្វែងរកសិទ្ធិច្រកកោណនៅជប៉ុន។​ បុរសដែលស្លាប់នេះ មិនមានសាច់ញាតិនៅជប៉ុនទេ ប៉ុន្តែមានមិត្តភ័ក្រជាច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ