ឥណ្ឌាផ្អាកការប្រើប្រាស់បណ្តាញសង្គម​នៅដែនដីកាស្មៀរ

អាជ្ញាធរឥណ្ឌា ហាមឃាត់ពលរដ្ឋមួយផ្នែកនៅលើដែនដីកាស្មៀរដែលខ្លួនគ្រប់គ្រងនោះឲ្យផ្អាកការប្រើប្រាស់បណ្តាញសង្គមរយៈពេល១ខែគឺផ្អាកការប្រើប្រាស់លើបណ្តាញសង្គមចំនួន២២ ក្នុងនោះរួមទាំង Facebook Twitter និង​WhatsApp។​

រដ្ឋាភិបាលបានប្រកាសថា សេវាទាំងអស់នេះផ្នែកមួយនៃការជំរុញឲ្យមានចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលនាំឲ្យមានចលាចល ហើយកំពុងមានហិង្សា។​

ហិង្សាផ្ទុះឡើងថ្មីៗនៅក្នុងតំបន់ដែលមានជម្លោះដណ្តើមគ្នារវាងឥណ្ឌា និង ប៉ាគីស្ថាននោះបានបណ្តាលឲ្យមនុស្សចំនួន​៩នាក់បានស្លាប់ ហើយចលាចលនៅតែកើតមានបន្ត។​

សេវាទំនាក់ទំនងសង្គមផ្សេងៗ ជាឧបករណ៍នៃការទំនាក់ទំនង និង គេហទំព័រផ្សេងៗនោះត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ចក្នុងនោះរួមមាន YouTube, Skype, Telegram, Snapchat និង  Reddit ជាដើម។​

ដែនដីមានជម្លោះនៅព្រំដែនឥណ្ឌា និង ប៉ាគីស្ថាននេះ កើតហិង្សាជាថ្មីតាំងពី សមត្ថកិច្ច សម្លាប់មេបះបោរម្នាក់ឈ្មោះ Burhan Wani កាលពីខែកក្កដា ឆ្នាំ២០១៦។​

ចំណែកហិង្សាផ្ទុះឡើងថ្មីៗនេះ កើតឡើងកាលពីថ្ងៃទី៩ មេសា គឺបានបណ្តាលឲ្យមនុស្សចំនួន​៨នាក់ស្លាប់ភ្លាមៗ ហើយប្រភពបានបញ្ជាក់ថា អ្នករងរបួសជាច្រើនទៀត ក្រោយពេលអ្នកតវ៉ា និង នគរបាលប៉ះទង្គិចគ្នា ដោយសារពលរដ្ឋនៅទីនោះមិនចង់ឲ្យមានការបោះឆ្នោតស្ទង់មតិចង់ដឹងថា ពួកគេពេញចិត្ត ការរស់នៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌាឬទេ។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ